ប្រែសម្រួលៈបំណង(VNEpress)៖ បុរសម្នាក់នៅខេត្តវិញ ហ្វ៊ុក(Vinh Phuc)ភាគខាងជើងវៀតណាមត្រូវបានចាប់ខ្លួនក្រោយបើករថយន្តបំបុកប៉ូលីសចរាចរណ៍ម្នាក់និងបើនាំយកប៉ូលីសនៅលើក្បាលរថយន្តទៅជាមួយអស់ចម្ងាយពីរគីឡូម៉ែត្រមុនពេលរថយន្តបុកម៉ូតូមួយ។
កាវ វ៉ាន់ លី អាយុ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតចំពោះការប្រឆាំងនឹងការអនុវត្តច្បាប់ នេះបើតាមប៉ូលីសខេត្តវិញហ្វ៊ុក។
រំលឹកថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប៉ូលីសមួយក្រុមមានគ្នា៥នាក់បានល្បាតតាមដងផ្លូវនិងបានប្រាប់អោយលោកលីឈប់រថយន្តដើម្បីពិនិត្យជាតិអាល់គុល ឬកំរិតជាតិស្រវឹង។ក្រោយចុះពីរថយន្តលោកលីបានចូលក្នុងរថយន្តវិញនិងបានព្យាយាមបើកចូលភូមិ តែប៉ូលីសបានដើរចូលឃាំងនិងសុំអោយគាត់បើកអែបទៅចិញ្ចើមផ្លូវ។
បុរសវ័យចាស់នេះបានចាក់សោរទ្វាររថយន្តនិងបន្តបើករថយន្តទៅមុខទោះជាប៉ូលីសឈរពាំងពីមុខ ដោយបង្ខំអោយប៉លីសម្នាក់លោតតោងក្បាលរថយន្តដើម្បីកុំអោយរថយន្តបុក។បន្ទាប់មកលោកលីបានបើករថយន្តបានចម្ងាយ២គីឡូម៉ែត្រនិងបុកម៉ូតូមួយ បណ្តាលអោយអ្នកបើកម៉ូតូធ្លាក់លើផ្លូវ។ក្រោយបន្តបើកបាន១០០ម៉ែត្រទៀត ប៉ូលីសតោងលើក្បាលរថយន្តបានធ្លាក់ចេញពីរថយន្ត។
ប៉ូលីសនិងអ្នកបើកម៉ូតូត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯលោកលីបន្ទាប់មកបានប្រគល់ខ្លួននៅស្ថានីយប៉ូលីសមួយក្នុងថ្ងៃដដែល៕
កាវ វ៉ាន់ លី បើករថយន្តបំបុកប៉ូលីសដែលឈរពាំងផ្លូវគាត់កាលពីថ្ងៃ៥កុម្ភៈនៅក្នុងខេត្តវិញ ហ្វ៊ុក
ប៉ូលីសជិះម៉ូតូដេញតាម
រថយន្តលោកលីបុកម៉ូតូមួយលើដងផ្លូវ