ដោយៈតារារិទ្ឌ(ភ្នំពេញ)នៅព្រឹកថ្ងៃទី៩ កុម្ភៈ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធា រណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី៩ដល់ថ្ងៃ ទី១១ខែកុម្ភៈឆ្នាំ២០២៣។តបតាមការអញ្ជើ ញរបស់រដ្ឋាភិបាលចិន ។ នៅក្នុងដំណើរទស្សនកិច្ចនេះឯកសារចំនួន១២ ដែលផ្តោ តលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជ កម្ម វប្បធម៌និងវិស័យដ៏ទៃទៀតគ្រោងនឹងត្រូវចុះហត្ថលេខានៅពេលនោះ ។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយ ករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថាៈដំ ណើរទស្សនកិច្ចនេះវាជួននិងខួបលើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ,ហើយសូមរំលឹកថាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ ២០២០សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅកាន់ទីក្រុងប៉េកាំងនៅពេលដែលជំងឺ covid 19 ចាប់ផ្ដើមផ្ទុះហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំ ពោះសារព័ត៌មានអន្តរជាតិនិងមជ្ឈដ្ឋានអន្ត រជាតិមួយចំនួន ។

លោក ស៊្រី ថាមរុង្គ បានបន្តថាគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចលើកនេះហាក់មានចំនួនធំជាងមុនក្នុងនោះមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ,លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើង គោក,លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ហ៊ុន ម៉ានី,លោក ប៉ាន់ សូរស័ក្តិ រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្ម ,លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍,លោក ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ,លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងរដ្ឋមន្ត្រីប្រតិភូអមចំនួនពីររូបព្រមទាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាក់ព័ន្ធមួយចំនួនទៀតរួមទាំងប្រតិភូសភាពពា ណិជ្ជកម្មកម្ពុជា។

លោករដ្ឋមន្រ្តីប្រតិភូអមបានបន្តថាៈកម្មវិធីថ្ងៃនេះក្រោយពេលទៅដល់ទីក្រុងប៉េកាំង នៅល្ងាចនេះសម្ដេចតេជោ ហ៊ុន សែន និងទទួលជួបសាវនាការជាមួយនឹងបណ្តាក្រុមហ៊ុនចិនមួយចំនួនដែលបានមកវិនិយោគនៅកម្ពុជាដូចជាក្រុមហ៊ុនស្ពានថ្នល់ចិន , ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំងដែលបានវិនិយោគក្នុងងគម្រោងកែប្រែទឹកកខ្វក់មុនបង្ហូរចូលទន្លេនិងសមុទ្រកន្លងមកថ្មីៗនេះនៅក្នុងខេត្តព្រះសីហនុនិងធ្លាប់បានធ្វើនៅខេត្តមួយចំនួនហើយក៏កំពុងចាប់ផ្ដើមគម្រោ ងនៅក្នុងខេត្តកំពង់ចាមនិងខេត្តមួយចំនួនផងដែរ ។ ក្រៅពីនោះក៏មានក្រុមហ៊ុនសាង សង់ផ្លូវដែកល្បឿនលឿនដែលក្នុងនោះមា នក្រុមហ៊ុនចំនួនពីរដែលកំពុងសិក្សាការក សាងផ្លូវរថភ្លើងលឿនភ្នំពេញបាវិតនិងក្រុមហ៊ុនមួយទៀតកំពុងសិក្សាការកសាងផ្លូវរថ ភ្លើងល្បឿនលឿនក្នុងទីក្រុងដែលភ្ជាប់ពីព្រ លានយន្តហោះទៅកាន់ទីក្រុងដូចជាភ្នំពេ ញនិងសៀមរាប ។

លោកបន្តថានៅថ្ងៃស្អែកគឺជាថ្ងៃសំខាន់បំ ផុតសម្តេចតេជោហ៊ុនសែននឹងអញ្ជើញជួបសំដែងការគួរសមជាមួយលោកប្រធានា ធិបតីចិន ស៊ី ជីនពីងនិងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិននិងពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការនិងជំនួបទ្វេភា គីរវាងសម្ដេចតេជោហ៊ុនសែនជាមួយនិងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន។បន្ទាប់ពីជំនួបទ្វេភាគីប្រមុខរដ្ឋាភិបាលប្រទេ សទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ១២ ដែលឯកសារទាំងនោះពាក់ព័ន្ធទៅលើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មវប្បធម៌និងគ្របដណ្ដប់លើវិស័ យជាច្រើនទៀតក្នុងនោះទាក់ទងនឹងវិស័យសេដ្ឋកិច្ចគឺរដ្ឋាភិបាលចិននិងផ្ដល់ហិរញ្ញប្បទានជាជំនួយឥតសំណងនិងជំនួយលើកិច្ចប្រតិបត្តិការអភិវឌ្ឍន៍វិស័យផ្សេងៗដទៃទៀ ត ។

សូមជម្រាបថាថ្ងៃស្អែកនេះលោកប្រធានា ធិបតីស៊ីជិនពីនក៏នឹងរៀបចំអាហារថ្ងៃត្រង់ ជូនចំពោះសម្ដេចតេជោហ៊ុនសែននិងគណៈ ប្រតិភូផងដែរ ។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្រ្តីបានលើកឡើងថា “យើងដឹងហើយ ថាចិនគឺជាបង្អែករឹងមាំដែលយើងអាចនិ យាយអញ្ចឹងក៏បានដែរព្រោះក្នុងរយៈពេលកន្លងទៅថ្មីៗនេះប្រទេសចិនបានផ្ដល់វ៉ាក់សាំងកូវីដ19 ជួយដល់កម្ពុជាក្នុងពេលដែលជំងឺកូវីដបានវាតត្បាតពេញពិភពលោក។”

លោកបន្តថា”ការពិតហើយទស្សនកិច្ចរប ស់សម្ដេចតេជោទៅចិនទាំងទស្សនកិច្ចការងារទាំងទស្សនកិច្ចផ្លូវការគឺមានច្រើនហើយថ្នាក់ដឹកនាំចិនក៏មកធ្វើទស្សនកិច្ចនៅកម្ពុជាជាញឹកញាប់ផងដែរ។ហើយឆ្នាំកន្លងទៅលោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផង ដែរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈស្អិតរមួតប្រទេសចិនបានយកទុកកម្ពុ ជាជាមិត្តដែកថែប ។ ចិនមិនត្រឹមជួយកម្ពុជាលើការផ្ដល់ហិរញ្ញវត្ថុនិងការកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមាន ផ្លូវស្ពានដែលវែងជាងគេបង្អស់នៅកម្ពុជា ។ ចិនមិននិយាយច្រើនប៉ុន្តែចិនបានជួយច្រើនដល់កម្ពុជា។ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍ ន៍សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេប៉ុន្តែចិនបាន ជួយឲ្យកម្ពុជាមានភាពរឹងមាំក្នុងការអនុវត្តនូវនយោ បាយឯករាជ្យ អព្យាក្រឹត្យដោយផ្អែកទៅលើច្បាប់ ។”

ក្រសួងការបរទេសបានបញ្ជាក់ថា” កម្ពុជា ចិននឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការកសា ងសហគមន៍វាសនារួម”។សេចក្តីប្រកាសព័ត៌មានបានបន្តថាតាមរយ:ដំ ណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេ ជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះនឹងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបន្ថែមទៀត ។

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថាដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិន​​ ។

ក្រសួងការបរទេសកម្ពុជាបានកត់សម្គាល់ថាតាមរយៈទស្សនកិច្ចនេះនឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយនិងធ្វើឲ្យកាន់តែស៊ីជម្រៅការកសាងសហគមន៍វាសនារួមកម្ពុ ជាចិនដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននិងប្រជាជាតិទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន និងប្រតិភូគ្រោងនិវត្តន៍មកដល់មាតិប្រទេសវិញនៅវេលាម៉ោ ង១រសៀលថ្ងៃទី១១ ខែ កុម្ភៈ ២០២៣ ៕