ប្រកួត​Golf ដណ្ដើម​ពានរង្វាន់​Metfone

1106
ចែករម្លែក

​ភ្នំពេញ​: ពេញ​មួយ​ថ្ងៃទី​២៣​កក្កដា នៅ​ទីលាន​វាយ​កូន​ហ្គោល (Golf) City Golf ក្រុមហ៊ុនទូរស័ព្ទ Metfone បាន​បង្កើតឡើង​នូវ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​ហ្គោល ដណ្ដើម​ពានរង្វាន់ Metfone​។​

​ទាំង​កីឡាករ​អាជីព និង​មិន​អាជីព​អាច​ចូលរួម​ប្រកួត​បាន​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ថា Golf Champion 23 July 2017​។ នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​បើកទូលាយ​មួយ ដែល​អ្នកចូលរួម​ប្រកួត​មាន​ទាំង​មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​យោធា នគរបាល និង​ពាណិជ្ជករ​នានា បាន​ចូលរួម​ប្រកួត​ពេញ​មួយថ្ងៃ​តែម្ដង​។ ពានរង្វាន់​នៃ​ការប្រកួត​ចែកចេញជា ២ ប្រភេទ​គឺ​ប្រភេទ​Fight-A និង ប្រភេទ Fight-B ។ ចំពោះ​លទ្ធផល និង ចំណាត់ថ្នាក់​នៃ​ការប្រកួត គឺ​សម្រាប់​ពាន​ប្រភេទ Fight-A ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ កែម សំរេច លេខ​២ បាន​ទៅ​កីឡាករ អ៊ឹម រា​ហ៊ុល និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កីឡាករ ពៅ ពេជ្រ​មេត្តា​។​

​ចំពោះ​ពានរង្វាន់​សម្រាប់​ប្រភេទ Fight-B ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍ ផន ណា​រ៉ា ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាករ ម៉ែន រ៉ា និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាករ ជុំ សំអាន​៕ ដោយ៖ រ៉ូហ្សា

ទិដ្ឋភាព​ប្រកួត និង ប្រគល់​ពាន (​រូប​៖ រ៉ូ​ហ្សា​)

ទីតាំងផ្សាយពាណិជ្ជកម្ម