​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កសិករ​បារាំង​បាន​បើក​ត្រាក់ទ័រ​រាប់រយ​គ្រឿង​ចូល​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ប្រឆាំង​នឹង​ការ​រឹតបន្តឹង​លើ​ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ព្រមទាំង​ច្បាប់បរិស្ថាន​ដទៃ​​ទៀត ដែល​ពួកគេ​និយាយថា​វា​គំរាម​ផលិតកម្ម​កសិកម្ម​នៅក្នុង​ប្រទេស​មហាអំណាច​កសិកម្ម​ប្រចាំ​សហភាព​អឺរ៉ុប​មួយ​នេះ​។​

​ចំណាត់ការ​នេះ​កើត​ឡើង​ក្រោយ​ពី​តុលាការ​សហភាព​អឺរ៉ុប​មួយ​កាលពី​ខែ​មុន​បានសំរេច​បដិសេធ​គោលនយោបាយ​បារាំង​មួយ​ដែល​អនុញ្ញាត​អោយ​អ្នក​ដាំ​ឆៃថាវ​sugar beet​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​​ល្អិត ជាហេតុ​នាំ​អោយ​ពួក​អ្នក​ដាំ​ដំណាំ​ប្រភេទ​នេះ​បារម្ភ​អំពី​ការធ្លាក់​ចុះ​ទិន្នផល​និង​បិទ​រោងចក្រ​ស្ករ​។​

​សហជីព​កសិកម្ម​ធំ​បំផុត​របស់​បារាំង​FNSEA​បាន​និយាយថា​«​បំរាម​ជាថ្មី​នេះ​និង​ការ​គ្មាន​ចំណាត់ការ​ពី​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​វិស័យ​ជាច្រើន​រួម​មាន​ឈើ​រី ប៉ោ​ម រុក្ខជាតិ​chicory ប៉េង​ប៉ោះ និង​ដំឡូង​​បារាំង វាយប្រហារ​ផលិកម្ម​កសិកម្ម​បារាំ​ង​»​។​

​ពួកគេ​ព្រមាន​ថា ការនាំ​ចូល​កសិផល​ដែល​មិន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​នឹង​គំរាម​ការងារ​បារាំង​។​

​តែ​ពួក​សកម្មជន​បរិស្ថាន​បាន​និយាយថា​សំណល់​ថ្នាំ​សម្លាប់​សត្វល្អិត​បង្ក​ការខូចខាត​ដី​និង​ជីវិត​សត្វ​។​

​ពួក​សហជីព​រំពឹងថា ត្រាក់ទ័រ​ដល់​ទៅ​៥០០​គ្រឿង​និង​កសិករ​២.០០០​នាក់​មក​ពី​ជុំវិញ​ក្រុងប៉ារីស​នឹងចូលរួម​កា​រ​ប្រឆាំង​តវ៉ា​នេះ​។

​ត្រាក់ទ័រ ជាមួយនឹង​បដា​សរសេរថា​«​ម៉ា​ក្រុង​កំពុង​សម្លាប់​កសិកម្ម​» «ម៉ាក្រុងឆ្លើយតប»​និង​«​សង្គ្រោះ​កសិករ​យើង​» នឹង​ធ្វើ​ការបើក​ហែ​ទៅកាន់​វិមាន​អង់​វ៉ែ​លីដ​( Invalides)​ក្បែរ​ក្រសួងកសិកម្ម​បារាំង​។​តំណាង​សហ​​ជីព​កសិករ​ក៏​ត្រួវ​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​បារាំង​ផង​ដែរ​។​

​កសិករ​បាន​មកដល់​ក្រុង​ប៉ារីស​តាម​ត្រាក់ទ័រ​កាលពី​ថ្ងៃ​៨​កុម្ភៈ​

​ក្នុងពេល​ជាមួយ​គ្នា​បណ្តា​សហជីពការងារ​ក៏​បាន​សន្យា​បន្ត​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង ដើម្បី​អោយ​លោក​ទម្លាក់ចោល​ផែនការ​មិន​ប្រជាប្រិយ​មួយ​ស្តីពី​ការដំឡើង​អាយុ​ចូលនិវត្តន៍​។​​មនុស្ស​ប្រមាណ​៧៥៧.០០០​នាក់​បាន​ចូលរួម​ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​ផែនការ​ដំឡើង​អាយុ​ចូល​និវត្តន៍​នេះ​កាលពី​ថ្ងៃ​អង្គារ​។​វា​បង្ហាញ​ការធ្លាក់ចុះ​ចំនួន​អ្នកចួលរួម បន្ទាប់ពី​មនុស្ស​១,២៧​លាន​នាក់​បាន​ចូល​​រួម​កូដកម្ម​និង​បាតុកម្ម​កាលពី​ថ្ងៃ​៣១​មករា​៕

​ពួក​សហជីព​បន្ត​កៀគរ​សមាជិក​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ដំឡើង​អាយុ​ចូលនិវត្តន៍​ពី​៦២​ដល់​៦៤​ឆ្នាំ​