ដោយៈតាតារិទ្ធ(ភ្នំពេញ)នៅវេលាម៉ោង ១៣ៈ២០ម៉ោងនៅប្រទេសចិនត្រូវនឹងម៉ោ ង១២ៈ២០ម៉ោងនៅព្រះរាជាណាចក្រកម្ពុ ជានាថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹក នាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទដល់ប្រទេសចិនប្រកបដោ យសុវត្ថិភាពហើយដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេ ជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារ វកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំ ណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិននិងថ្នាក់ដឹក នាំសំខាន់ៗជាច្រើនទៀត។
តាមកម្មវិធីដែលបានគ្រោងទុកក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិននិងឯកឧត្តមលី ជានស៊ូប្រធានសភាតំណាងប្រជា ជនចិន។
សម្តេចតេជោក៏នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិនដើម្បីផ្លាស់ប្តូរទស្សនៈនិងពិភាក្សាអំពីចំណ ងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងបញ្ហាដែលជាប្រយោជន៍និងកង្វល់រួមក្នុងតំបន់និងអន្តរជាតិផងដែរ ។ ក្រោយជំនួបសម្តេចតេជោនិងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួ នផងដែរ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយ ករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំ ងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគម ន៍វាសនារួមកម្ពុជា-ចិនដើម្បីផលប្រយោជ ន៍ទៅវិញទៅមកសម្រាប់ប្រជាជននិងប្រជាជាតិទាំងពីរ៕