នាំយក​ថវិកាមរណៈ​សង្គ្រោះ​ប្រគល់ជូន​គ្រួសារ​សព​អតីតយុទ្ធជន​

1079
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប រួម​នឹង​ក្រុមការងារ សមាជិក​គណកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តសៀមរាប បាន​នាំ​ថវិកាមរណៈ​សង្គ្រោះ​ចំនួន ៤​លាន​រៀល​។

​លោក​ទេព ចាន់ណា បាន​ឲ្យ​ដឹងថា ក្នុងនាម​កងកម្លាំង​នគរបាលជាតិ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប ពិតជា​ចូលរួម គោរព​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព និង​សូម​ចងចាំ​ជានិច្ច​ចំពោះ​គុណបំណាច់​របស់លោក ម៉ី យ៉​ម ជា​អតីតយុទ្ធជន ដែល​បាន​លះបង់​ចំពោះ​ជាតិ​មាតុភូមិ រួមចំណែក ស្វែងរក​និង​រក្សា​សន្តិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ មកដល់​បច្ចុប្បន្ន និង​សូម​បួងសួង​ដល់ សូម​វិញ្ញាណ​ខ​ណ្ឌ័​នៃ​សព សូម​បាន​ទៅដល់​កាន់​ឋាន​សុខ​គតិ​ភព កុំបី​ឃ្លាងឃ្លាត​ឡើយ​។​

​ថវិការ​រប​ស់មាគម​ន៍​អតីតយុទ្ធជន​កម្ពុជា​រួម​នឹង​អង្ករ​ចំនួន​៥០​គីឡូក្រាម របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រគល់ជូន​សមាជិកគ្រួសារ របស់​សព លោក ម៉ី យ៉​ម ដែល​ទទួលមរណៈភាព ដោយ រោគាពាធ នៅ​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម