Views: 62 Post navigation កាលពីល្ងាចថ្ងៃព្រហស្បតិ៍សភាអាម៉េរិកបានបោះឆ្នោតជាឯកច្ឆន្ទគាំទ្រសេចក្តីសំរេចចិត្តមួយថ្កោលទោសការជ្រៀតចូលនៃបាឡុងចិនទៅក្នុងដែនអាកាសអាម៉េរិកថាជា«ការរំលោភអធិបតេយ្យភាពអាម៉េរិក»យ៉ាងច្បាស់ក្រឡែត។សភាបានបោះឆ្នោតក្នុងសម្លេង៤១៩ទល់នឹងសូន្យ នៅប្រាំថ្ងៃបន្ទាប់ពីកងទ័ពអាកាសអាម៉េរិកបាញ់ទម្លាក់បាឡុងចូលក្នុងសមុទ្រ៕ សមាជិកបក្សប្រឆាំងជាប់ឃុំជាង ២០០ នាក់របស់នីការ៉ាហ្គាត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈ ហើយត្រូវបានបណ្តេញទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយប្រធានាធិបតីផ្តាច់ការខ្លាំងឡើងរបស់ប្រទេសអាម៉េរិកកណ្តាលមួយនេះ គឺលោក ដានីញែល អ័រតេហ្គា (Daniel Ortega)។