ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​អាគារ​រលំ​បាក់​មួយ​នៅក្នុង​ទីក្រុង​អាន់​តា​ក្យា​(Antakya)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​កុម្ភៈ នៅ​៧៩​ម៉ោង​ក្រោយ​រញ្ជួយ​ដី​ខ្លាំង​មួយ​វាយប្រហារ​តួ​ក​គី​និង​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ដែល​រហូត​ពេលនេះ​បាន​សម្លាប់​មនុស្ស​ជាង​២១.០០០​នាក់​។​

​សមាជិក​ក្រុម​ជួយសង្គ្រោះ​កូរ៉េខាងត្បូង ជួយសង្គ្រោះ​កូនក្មេង​នៅ​ក្រុង​អាន់​តាក​យ៉ា កាលពី​ថ្ងៃ​៩​កុម្ភៈ

​រូបភាព​មក​ពី​មូលនិធិ​ជំនួយ​សង្គ្រោះ​តួ​ក​គី បានបង្ហាញ​បុគ្គលិក​ជួយសង្គ្រោះ​សម្លឹង​ចូល​ក្នុង​ប្រឡោះ​តូច​មួយ​ក្នុង​គំនរ​អាគា​របាក់ និង​ទាញ​ក្មេង​ចេញ​នៅពេល​វា​យំ​។​បុគ្គលិក​ម្នាក់​ទៅ​ពី​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​គ្រាអាសន្ន បាន​បី​ក្មេង​នេះ​ចេញ​និង​ប្រគល់​ទៅអោយ​បុគ្គលិក​សុខាភិបាល​។​

​សូមបញ្ជាក់​ថា មនុស្ស​រាប់សែន​នាក់​កំពុង​បាត់បង់​ទីជម្រក​ដោយសារ​តែ​រញ្ជួយ​ដី​និង​កំពុង​ប្រឈម​អាកាសធាតុ​ត្រជាក់​ជាមួយនឹង​ការខ្វះ​ជំនួយ​បន្ទាន់ ហើយ​ក្តីសង្ឃឹម​ក្នុង​ការរកឃើញ​អ្នក​នៅ​មាន​ជីវិត​ក្នុង​គំនរ​បាក់បែក​កាន់តែរ​លាយ​អស់​។​

​ទោះជា​យ៉ាងណា​ក្មេង​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់​ក៏​ត្រូវបាន​រកឃើញ​នៅ​មាន​ជីវិត​ក្រោយ​រញ្ជួយ​ដី​ជាង​៨០​ម៉ោង​នៅ​ទីក្រុង​អាន់​តា​ក្យា​៕

​ក្មេង​អាយុ​១៦​ឆ្នាំ មេ​ល​ដា អា​តតាស ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​