ដោយ: សុវណ្ណកុម្ភៈ / ភ្នំពេញ: សម្រាប់ឆ្នាំ២០២៣ នេះ ពិធីបុណ្យទន្លេចូលដល់ឆ្នាំទី៧ ហើយ។ ពិធីបុណ្យទន្លេឆ្នាំនេះ នឹងធ្វើនៅខេត្តកំពង់ធំរយ:ពេល ៣ ថ្ងៃ ពីថ្ងៃទី៨ ដល់ ១០ មីនា ហើយនៅថ្ងៃទី៩ មីនា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបុណ្យទន្លេ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថាៈ កីឡា ៥ប្រភេទ ត្រូវបានដាក់ឲ្យមាន ក្នុងកម្មវិធីបុណ្យទន្លេនេះ ដែលក្នុងនោះ មានបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ រត់កម្សាន្ត ប្រដាល់គុនខ្មែរ និងកីឡាបាល់ទាត់លើតុ (Teqball) ៕ V / N