ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៣ បានប្រកាសបញ្ជីឈ្មោះព្រឹទ្ធាចរ្យចំនួន៩រូបដែលបានទទួលគោរងារ ជាមត៌កមនុស្សរស់។
ប្រភពដដែលបានអះអាងថា ព្រឹទ្ធាចរ្យចំនួន៩រូបត្រូវបានផ្តល់គោរមងារដោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោតម្ត សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបានបញ្ជាក់ថា ព្រះមហាក្សត្របាន ប្រោសប្រទានគោរមងារ «មត៌កមនុស្សរស់» ដល់ព្រឹទ្ធាចរ្យចំនួន៩រូប។
១៖ ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជា គរុនាថការ គិន យិន
២៖ ព្រឹទ្ធាចារ្យ ជា យុទ្ធា ជា ទេពហត្ថកោសល្យ ជា យុទ្ធា
៣៖ ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជា ចម្មការភិរក្ស ជៀន សុផាន
៤៖ ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជា ពិភត្តិតន្តី ញុច ហឿន
៥៖ ព្រឹទ្ធាចារ្យសិល្បៈ ណាន សាម័យ ជា នាដកីនិម្មិត ណាន សាម័យ
៦៖ ព្រឹទ្ធាចារ្យ ប៊ិន វិន ជា បោរាណាចារ្យ ប៊ិន វិន
៧៖ ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង
៨៖ ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ ជា ទេពវោហារ ឯល ពេជ
៩៖ ព្រឹទ្ធាចារ្យ អ៉ឹម ស្រួន ជា មហានាដកគរុវិជ្ជា អ៉ឹម ស្រួន៕
ប្រភពដដែលបានបន្តថា អ្នកទាំងអស់គឺសុទ្ធសឹងតែជាអ្នកដែលមានចំណេះនិង បំណិនខាងសិល្បៈដ៏កម្ររបស់កម្ពុជា សម្រាប់អភិរក្សនិងផ្ទេរទៅអ្នកជំនាន់ក្រោយ ។ P / N