រដ្ឋមន្ត្រី​បរិស្ថាន​ប្រកាស​ផ្តល់រ​ង្វាន់​ដល់​អ្នកស្រាវជ្រាវ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​

983
ចែករម្លែក
លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​

(​សៀមរាប​)៖ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានប្រកាសថា​នឹង​ផ្តល់ជំនួយ​ជា​ថវិកា​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ស្តីពី​ប្រព័ន្ធ​​អេកូឡូស៊ី​ក្នុង​បឹង​ទន្លេរ​សាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ ។
​ ​
​ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ ស្តីពី​ប្រព័ន្ធ​អេកូឡូស៊ី​ចរន្តទឹក​ជំនន់​​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២៤ ខែកក្កដា​ឆ្នាំ​២០១៧ ។
​ ​
​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា លោក​រដ្ឋមន្ត្រី​បាន​លើក​បន្តថា “​ការសិក្សា​ស្រាវជ្រាវ គឺជា​ផ្នែក​សំខាន់បំផុត​​ដែល​នឹង​ផ្តល់​ជា​ទស្សនទាន ដល់​ការធ្វើ​គោលនយោបាយ​ដើម្បី​ការពារ​និង​ការថែរក្សា​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​” ។ ហើយ​​ឯកសារ​ស្តីពី​ធនធានធម្មជាតិ​នៅ​កម្ពុជា គឺ​នៅមានកម្រិត​ដែល​ចាំបាច់​ត្រូវតែមាន​ការសិក្សា​បន្ថែម ដើម្បី​ជាឃ្លាំង​នៃ​ចំណេះដឹង​និង​​ជា​ទុន​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកសិក្សា​ជំនាន់​ក្រោយ ។​
​ ​
​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ចាត់ទុកថា ការទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ពី​ការសិក្សា​ស្រាវជ្រាវ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​បឹង​ទន្លេ​​សាប និង​ធនធានធម្មជាតិ គឺ​មានតែ​វិធី​លើកទឹកចិត្ត​ដល់​អ្នកស្រាវជ្រាវ​ទាំងនេះ ដើម្បី​ឲ្យ​គេ​ប្រឹងប្រែង​បាន​អស់​សមត្ថភាព​របស់​ពួក​គេ ។ ព្រោះ​លទ្ធផល​ដែល​បានមកពី​ការសិក្សា​ស្រាវជ្រាវ វា​មាន​សារប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា ថែមទាំង​សម្រាប់​កូនចៅ​​ជំនាន់​ក្រោយ​ទៀតផង ៕​ដោយៈ​សម្បត្តិ​កញ្ញា​

ទីតាំងផ្សាយពាណិជ្ជកម្ម