ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំពេញអង្គទី៥ បានបង្ហាញ និងការរកដំណោះស្រាយ ស្តីពីការតភ្ជាប់គម្លាត រចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គម គ្មានសំណល់ និងសេដ្ឋកិច្ចវិលជុំ។

ក្នុងពិធីនេះដែរ បណ្តាស្ថាប័នជាដៃគូ និងវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា បានធ្វើបទ បង្ហាញទាក់ទងទៅនឹង៖
១)ដំណើរការរួមនៃសំណល់ផ្សែងអ័ព្ទនៅក្នុងឡសម្ងួតស៊ីម៉ង់ត៍។
២)ការលើកកម្ពស់និរន្តភាព នៅក្នុងវិស័យឧស្សាហកម្មវាយណភណ្ឌ និងកាត់ដេរ។
៣)ការលើកកម្ពស់ជាសាធារណៈដើម្បីទន្លេមេគង្គ គ្មានប្លាស្ទិក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយផ្អែកលើគោលការណ៍ 3R និងការសម្អាតដងទន្លេ របស់សហគមន៍ និងការធ្វើជីកំប៉ុស្ត។
៤)ការលើកកម្ពស់វិធានការសេដ្ឋកិច្ចវិលជុំ ឆ្ពោះទៅរកសង្គមគ្មានសំណល់ (បទពិសោធន៍ការគ្រប់គ្រងប្លាស្ទិក នៅកម្ពុជា)៕ V / N