ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការធ្លាក់ព្រិលខ្លាំងនៅភាគច្រើននៃប្រទេសជប៉ុនកាលពីថ្ងៃសុក្រទី១០កុម្ភៈ បានបង្ខំអោយលុបចោលការហោះហើររបស់យន្តហោះជាង១០០ជើង បិទផ្លូវគោកជាច្រើននិងរំខានដល់សេវារថភ្លើង។
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកANA, Japan Airlines និងក្រុមហ៊ុនដទៃទៀតបានលុបចោលជើងហោះហើរសរុបប្រមាណ១០០ដោយសារការធ្លាក់ព្រិលខ្លាំងគិតមកត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ។
ផ្នែកខ្លះនៃផ្លូវហាយវ៉េចំនួន៣១បានបិទនៅជប៉ុនកណ្តាលនិងខាងកើត ហើយច្រកចេញតាមផ្លូវល្បឿនលឿនពីទីក្រុងតូក្យូចំនួន៥៤ត្រូវបានបិទនៅពេលសេវារថភ្លើងនៅជប៉ុនកណ្តាលនិងខាងកើតត្រូវបានផ្អាកដំណើរការ។
ក្រុមហ៊ុនផ្លូវដែកជប៉ុនខាងកើត ដែលជាការីរថភ្លើងធំបំផុតរបស់ជប៉ុនបាននិយាយថា សេវារថភ្លើងរវាងក្រុងតូក្យូនិងតំបន់យ៉ាម៉ាហ្កាតា(Yamagata)នឹងត្រូវផ្អាកនៅល្ងាចថ្ងៃសុក្រ៕
ក្រុមហ៊ុនអាកាសចរណ៍JAL, ANA លុបចោលការហោះហោះរាប់សិបជើងនៅថ្ងៃសុក្រដោយសារព្រិលគ្របដណ្តប់ភាគច្រើននៃប្រទេស រួមទាំងផ្លូវយន្តហោះ