Views: 83 Post navigation កងកម្លាំងរុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ពន្ធសំខាន់ៗនៅទីក្រុងខាគីវ ដែលជាទីក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន និងបានវាយប្រហារដោយកាំជ្រួចជាច្រើនលើហេដ្ឋារចនាសម្ពន្ធថាមពលនៅទីក្រុងហ្សាប៉ូរីសហ្សៀនៅពេលកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងមូស្គូបង្កើន ការវាយប្រហារនៅអ៊ុយក្រែនខាងត្បូងនិងខាងកើត។ ចិនកាលពីថ្ងៃសុក្រ បានច្រានចោលសេចក្តីសំរេចចិត្តរបស់សភាអាម៉េរិកមួយកាលពីថ្ងៃព្រហស្បតិ៍ដែលថ្កោលទោស ចិនចំពោះអ្វីដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថាជាបាឡុងចារកម្មចិនហោះឈ្លបយកការណ៍លើទឹកដីអាម៉េរិក និងចាត់ចាត់ទុក សេចក្តីសំរេចចិត្តនេះជា«ល្បិចកលនយោបាយសុទ្ធសាធនិងជាការនិយាយបំប៉ោង»។