ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានប្តេជ្ញាបន្តពង្រឹង​ស្មារតីកសាង សហគមន៍តែមួយជោគវាសនាតែមួយដោ យផ្តោតសំខាន់លើវិស័យចំនួន៦រួមមានទី ១.នយោបាយនិងការទូត,ទី ២.វិស័យសម ត្ថភាពផលិតនិងវាយនភណ្ឌ,ទី៣. កសិកម្ ម,ទី៤.ថាមពល,ទី៥.សន្តិសុខនិងទី៦. ទំនា ក់ទំនងរវាងប្រជាជននិងប្រជាជនរួមទាំង​ការ​​លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុ ជា។

ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅទីក្រុងប៉េកាំងប្រទេស ចិននាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ២០២៣ ។នេះ បើយោងប្រភពព័ត៌មានដែលផ្តល់ឲ្យដោយអ្នកយកព័ត៌មាន​ទូរទស្សន៍ជាតិកម្ពុជា ។

នៅក្នុងជំនួបនេះដែរមេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរដែលឈានពីកិច្ចសហប្រតិ បត្តិគ្រប់ជ្រុងជ្រោយទៅជាមិត្តដែកថែបនិង ឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួមជោគវាសនាតែមួយ៕