ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងជំនួបចរចាទ្វេភាគីកម្ពុជា-ចិននាល្ងាចថ្ងៃទី ១០ ខែ កុម្ភៈ ២០២៣ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានិងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ។មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពអភិ វឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»ផ្តោតសំខាន់លើគ្រប់ផ្នែកទាំងអស់ ។
នៅក្នុងជំនួបទ្វេភសាគីនោះភាគីទាំងពីរកម្ពុជា-ចិនបានឯកភាពភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រផ្តោតសំខាន់លើនយោបាយដោយប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនឲ្យបានពេញលេញពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិតទាំងក្នុងក្របខណ្ឌរដ្ឋបក្សនិងយុវជននិងបន្តកសាងសហ គមន៍វាសនារួមកម្ពុជា-ចិន ។
ភាគីទាំងពីរបានឯកភាពលើចំណុចជាច្រើនដូចជាផ្នែកសមត្ថភាពផលិតកម្ម៖ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនិងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ ។អភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនបណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុកនិងភស្តុភារកម្មហើយចិននិងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។លើវិស័យកសិកម្ម៖ សិក្សាបង្កើត(ច្រករបៀងមច្ឆានិងអង្ករ)អភិវឌ្ឍ ន៍កសិកម្មអេកូឡូស៊ីទំនើប,ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើបស្វែងរកកិច្ចសហប្រតិបត្តិការកសិ កម្មឌីជីថលនិងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម,ចម្ការត្រូពិកនិងវិស័យសក្តានុពលផ្សេងទៀត ។ លើវិស័យថាមពល៖ជំរុញកិច្ចសហប្រតិបត្តិការលើថម ពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យនិងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតងស្ថិរភាពនិងពឹងផ្អែកបាន។លើវិស័យសន្តិសុខ៖ចាប់យកសក្តានុពលនៃយន្តការកិច្ចសហប្រតិបត្តិការរវាងយោធា ទាំងពីរតាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំង សមភាគីនិងសមយុទ្ធនិងការហ្វឹកហ្វឺនរួមគ្នានិងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍សុខាភិបាលនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ។ ភាគីទាំងពីរកម្ពុជា-ចិនឯកភាពបន្តប្រកាន់ខ្ជាប់ពហុភាគីនិយមនិងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
ភាគីចិនអបអរសាទរភាពជោគជ័យរបស់កម្ពុជាក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២និងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ ទាក់ទងបញ្ហាសមុទ្រចិនខាងត្បូងភាគីទាំងពីរបានឯកភាពគ្នា ១-អំពាវនាវដល់ភាគីពាក់ព័ន្ធអនុវត្តឲ្យបានពេញលេញនិងប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីក្រម ប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(DOC)ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលម្ហសមុទ្រនិង២-ពន្លឿនការសម្រេចនូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC)ប្រកបដោយខ្លឹមសារនិងប្រសិទ្ធភាព ៕