ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅល្ងាចថ្ងៃទី ១០ ខែកុម្ភៈ ២០២៣ នៅទីក្រុងប៉េកាំងប្រទេសចិនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជា និង លោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ ។
ក្នុងនោះរួមមានទី១-កិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីរវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការបរទេសចិនភាគីកម្ពុជាចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយលោក ឈីន កាង(Qin Gang)រដ្ឋមន្រ្តីការបរទេស ។ ២-កិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍសាកល វិទ្យាល័យក្រចេះជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន ភាគីកម្ពុជាចុះហត្ថលេខាដោយដោយលោក ប្រាក់ សុខុន និង ភាគីចិនចុះហត្ថលេខាដោយលោក វ៉ាង វិន ថាវ (Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។៣-ផែនសកម្ម ភាពស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចឆ្នាំ ២០២៣-២០២៤ ភាគីកម្ពុជាចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងភាគីចិនចុះហត្ថលេខាដោយលោក វ៉ាង វិន ថាវ(Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។៤-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិងអនាម័យសម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជាទៅកាន់ប្រទេសចិន ភាគីកម្ពុជាចុះហត្ថលេខាដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រ សួងកសិកម្ម រុក្ខាប្រមាណនិងនេសាទ ភាគីចិនចុះហត្ថលេខាដោយលោក យូ ជៀនហ័រ(Yu Jianhua)អគ្គនាយកនៃអគ្គរដ្ឋបាលគយចិន(GACC)។៥-អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រ សួងព័ត៌មានកម្ពុជានិងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនភាគីកម្ពុជាចុះហត្ថលេខាដោយលោ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានភាគីចិន ចុះហត្ថលេខាដោយលោក សិន ហាយស្យុង (Shen Haixiong)អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈមចិន។ ៦-កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងទី ភ្នាក់ងារសារព័ត៌មានកម្ពុជានិងទីភ្នាក់ងារស៊ីនហួភាគីកម្ពុជាចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានភាគីចិនចុះហត្ថ លេខាដោយលោក ហ្វូ ហ័រ (Fu Hua )ប្រធានទីភ្នាក់ងារស៊ីនហួ ។ ៧-សេចក្តីថ្លែងការណ៍រួមស្តីពីគំនិតផ្តួចផ្តើមកិច្ចសហការអាស៊ីសម្រាប់ការអភិរក្សបេតិក ភណ្ឌវប្បធម៌ភាគីកម្ពុជាចុះហត្ថលេខាដោ យលោកស្រី ទូត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយលោក លី ឈិន (Li Qun)អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិននិងជាប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន។ ៨-អនុស្សា រណៈនៃការ យោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន ឆ្នាំ២០២៣-២០២៥ ភាគីម្ពុជាចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។ ៩-លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធផលលទ្ធភាពគម្រោងសាកល្បងកិច្ចសហប្រតិបត្តិការការកាត់បន្ថយភាពក្រីក្រនៅ កម្ពុជាជំហានទី២ ភាគីម្ពុជាចុះហត្ ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក លូក ចាវហួយ(Luo Zhaohui)ប្រធាន សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។ ១០-លិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទានឥតសំណងចំនួន ៤,៤ លានដុល្លាអាមេរិកសម្រាប់គម្រោង កាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជាភាគីម្ពុជាចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុភាគីចិនចុះហត្ថលេខាដោយ លោក វ៉ាង វិនថាវ (Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ ១-កិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតខេត្តកំពង់ធំភាគីម្ពុជាចុះ ហត្ថ លេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក លូក ចាវហួយ (Luo Zhaohui)ប្រធានសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិចិន និង ១២-កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតខេត្តកំពង់ធំ ភាគីម្ពុជាចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុភាគីចិនចុះហត្ថលេខាដោយលោក អ៊ូ ហ្វូលីន (Wu Fulin)ប្រធានធនាគារ អាហរណ៍ នីហ័រណចិន។
បន្ទាប៉ពីពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន ១២ រួចមកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុច ប៊ូតុងដើម្បីបង្ហាញ វីដេអូខ្លី ស្តីពីសកម្មភាពនៃពិធីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ។
ដោយឡែកនៅរាត្រីថ្ងៃទី១០កុម្ភៈនោះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបើកវេទិ កាធុរកិច្ច វិនិយោគនិងទេសចរណ៍កម្ពុជា ចិន ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិនៃសាធារណរដ្ឋ ប្រជាមានិតចិន សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិចិននិងសហការរៀបចំដោយក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងវប្បធម៌និងទេស ចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ៕