ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:ថ្ងៃទី១០កុម្ភ:ម្សិលមិញរាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន២៨៦លានរៀលដល់កីឡាករ កិឡាការិនីការ៉ាតេកម្ពុជាដែលដណ្ដើមបានមេដាយក្នុងការប្រកួតចំនួនពីរព្រឹត្តិការណ៍។
ព្រឹត្តិការណ៍ទាំង២នោះគឺការប្រកួតជើងឯកទ្វីបអាស៊ីលើកទី១៧ឆ្នាំ២០២១នៅទីក្រុងអាល់ម៉ានីប្រទេសកាហ្សាក់ស្ថាន
និងប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។

សម្រាប់ការប្រកួតជើងឯកទ្វីបអាស៊ីលើកទី១៧កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធចំនួន២គ្រឿងគឺកីឡាការិនីលឹម សុខវិច្ឆិកានិងកីឡាការិនីឆន ស្រីភា។សម្រាប់ជ័យលាភីមេដាយសំរិទ្ធកម្រិតទ្វីបអាស៊ីបែបនេះកីឡាការិនីមួយរូបៗបានទទួរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលចំនួន១៦លានរៀល។ចំពោះគ្រូបង្វឹកលោកSayed Hassanបានទទួល១៦លានរៀលដែរគឺស្មើនឹងរង្វាន់មេដាយនៃជ័យលាភីដែលខ្ពស់ជាងគេ។ចំពោះគ្រូជំនួយ៣រូបដែលម្នាក់ៗបានទទួល៧០ភាគរយនៃជ័យលាភីនោះម្នាក់ៗបាន១១លាន២សែនរៀល។

ចំពោះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៩វិញកម្ពុជាដណ្ដើមបានមេដាសរុប៧គ្រឿងគឺមាស១គ្រឿងរកបានដោយកីឡាករស្រៀង វីរ:លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម៨៤គីឡូក្រាមកីឡាករលី គួយហាវវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម៦០គីឡូក្រាមនិងមេដាយសំរិទ្ធ៥គ្រឿង។

កម្រិតអាស៊ីអាឝ្នេយ៍បែបនេះមេដាយមាសបានទទួលរង្វាន់១២លានរៀលមេដាយប្រាក់១០លានរៀលនិងសំរិទ្ធ៨លានរៀល។ចំពោះគ្រូបង្វឹកបានទទួលស្មើនឹងជ័យលាភីមេដាយមាសនិងគ្រូបង្វឹក៦រូបម្នាក់ៗបានស្មើនឹង៧០ភាឝរយនៃមេដាយមាស។

រង្វាន់នេះប្រគល់ជូនដោយលោកសាមឺឌី ស៊ីវឌ្ឍនាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានខេមរសហព័ន្ធការាតេ៕សរន-PC