ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:បន្ទាប់ពីផ្ដួលអ្នកប្រថាល់អង់គ្លេសThomas Carpenter លើសង្វៀនThai Fightកាលពីសប្តាហ៍មុននៅទីក្រុងបាងកកប្រទេសថៃមកនោះពេលមកដល់ស្រុកខ្មែរភ្លាមអ្នកប្រដាល់កម្ពុជាព្រំ សំណាងបានទទួលរង្វាន់លើកទឹកចិត្តភ្លាមៗពីឧកញ៉ាស្រី ចាន់ថនកាលពីថ្ងៃទី១០ខឬកុម្ភ:ម្សិលមិញ។
រង្វាន់គឺទឹកប្រាក់ចំនួន២៥០០ដុល្លារជារង្វាន់លើកទឹកចិត្តដល់អ្នកប្រដាល់ជើងខ្លាំងវ័យចំណាស់ព្រំ សំណាងដោយមានការចូលរួមពីលោកឪត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរ។
សំណាងជាអ្នកប្រដាល់កម្ពុជាទី២ហើយដែលផ្ដួលអ្នលប្រដាល់បរទេសលើសង្វៀនThai Fight។អ្នកប្រដាល់កម្ពុជាធឿន ធារ៉ាបានយកឈ្នះអ្នកប្រដាជើងខ្លាំងថៃលើសង្វៀនThai Fightគឺឈ្នះជើងខ្លាំងថៃSaiyokដោយវាយឲ្យរបួសទឹកទី១ហើយត្រូវអាជ្ញាកណ្ដាលបញ្ឈប់៕សរន / N