ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ក្នុងពិធីសំណេះសំណាលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរីជាមួយក្រុមការងារយុវជនគណបក្សប្រជាជន
ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ភូមិ លោក អ៊ុ រាត្រី ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបក្សខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងណែនាំអោយខិតបន្ថែម។
លោកបានបន្តថា ក្នុងចលនាមហាជន ត្រូវធ្វើការងារសតិអារម្មណ៍ ការទាក់ទាញ ការដោះស្រាយទុក្ខលំបាក សំណូមពរដែលអាចដោះស្រាយបានរបស់យុវជន ប្រជាជន។ផងដែរ ។
លោកបានបន្តថា បន្ថែមលើនោះ សូមក្រុមការងារយុវជនចូលរួមសកម្មជាមួយគណ:ឃោសនា ក្រុមការងារប្រតិកម្មរហ័សនិងវាយបកលើគូប្រកួតឬគណបក្សប្រឆាំង រួមទាំងក្រុមអគតិឬក្រុមមានមតិផ្ទុយពីគណបក្សកាន់អំណាចនិងរាជរដ្ឋាភិបាល ពោលគឺបន្ទាប់ពីការវាយបក ត្រូវបង្ហាញ បកស្រាយ បំភ្លឺ ពន្យល់ការពិតដល់យុវជន ប្រជាជន ដែលលើកក្នុងមាហាសន្និបាទមហាជនកុំអោយមានការភ័ន្តច្រលំ ។
លោកអ៊ុ រាត្រី បានលើកយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី ,របស់សម្តេចក្រឡាហោមស ខេង អនុប្រធានគណបក្សនិងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…ដែលលើកឡើងក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ។
ក្នុងនោះក៏ផ្តោតលើអង្គទាំង៥នៅឃុំសង្កាត់ដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវខិតខំបម្រើសេវាអោយល្អ ឆ្លើយតបទាន់ពេលវេលា និងដាច់ខាតមិនត្រូវបង្កការថ្នាំងថ្នាក់ដល់ពលរដ្ឋឡើយ ។
អង្គទាំង៥នោះ រូមមាន មេភូមិ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានមណ្ឌលសុខភាព ស្មៀនឃុំសង្កាត់និងមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិក ។
លោកបានបន្តថា ត្រូវបន្តធ្វើល្អដូចដែលបានធ្វើកន្លងមក ជាពិសេស ក្នុងពេលនេះទៅដល់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៦ នៃរដ្ឋសភានាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ ។
លោកបន្តថា : ក្នុងនោះ ការខិតខំរបស់មន្ត្រីគណបក្សគ្រប់ថ្នាក់ ការប្តេជ្ញាចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តបន្ទាយមានជ័យនិងគណបក្សខេត្តដែលជម្រុញអោយបានឈ្នះអាសន:សភា៦លើ៦អាសន: ។
ពោលគឺលើសការដាក់ផែនការរបស់គណ:កម្មាធិការកណ្តាលគណបក្សដែលអោយយកឈ្នះកៅអីអ្នកតំណាងរាស្ត្រ៥លើ៦ ទៅទៀត៕/PC