ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញ:កីឡាបាល់រទេះជនពិការនារីកម្ពុជាបានប្ដេជ្ញាថានឹងដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលធ្វើនៅកម្ពុជាខាងមុខនេះ។
ក្រុមបាល់បោះរទេះជនពិការនារីកម្ពុជាបានចេញដំណើរទៅកាន់ប្រទេសជប៉ុននាថ្ងៃទី១០កុម្ភ:តាមរយ:កម្មវិធីផ្លាស់ប្ដូរយុវជនJenesysដែលរៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
អ្នកស្រីសឿង សុខចាន់ដែលជាសមាជិកមួយរូបរបស់ក្រុមបានចាត់ទុកថាការចេញដំណើរទៅកាន់ប្រទេសជប៉ុនលើកនេះគឺជាឪិកាសដ៏ល្អមួយសម្រាប់ក្រុមទាំងមូលពង្រឹងសមត្ថភាពក្នុងខណ:ដែលព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមកាន់តែឈានចូលមកកៀកនោះ។
ការចេញទៅកាន់ប្រទេសជប៉ុនពេលនេះក្រៅពីស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមកនោះក៏នឹងមានការប្រកួតជាមិត្តភាពមួយចំនួនដែលនោះជាឪិកាសនៃការវាស់ស្ទង់សមត្ថភាពរបស់ក្រុមក៏ដូចជាសមត្ថភាពរបស់កីឡាការិនីម្នាក់ៗទៀតផង។
យើងអាចដឹងពីសមត្ថភាពរបស់កីឡាការិនីបាល់បោះរទេះនាចុងឆ្នាំ២០២២គឺ:កម្ពុជាប្រកួតឈ្នអឥណ្ឌា៥៨ទល់១៤។ឈ្នះនេប៉ាល់៥៦ទល់២២ឈ្នះនេប៉ាល់៥០ទល់២៥ប្រកួតឈ្នះឥណ្ឌា៤៥ទល់២៦និងប្រកួតផ្ដាច់ព្រ័ត្រឺ្នះឥណ្ឌា៥៥ទល់១៤។
លទ្ធផលលេងក្រៅដី៥ប្រកួតឈ្នះទាំង៥ប្រកួតបែបនេះទើបក្រុមបាល់បោះរទេះដាក់ក្ដីសង្ឃឹមខ្ពស់បែបនេះ៕srn-PC