ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នកបើជួបបញ្ហាលំបាកនឹងបានធូរស្រាល ហើយរឿងរាវខ្លះដែលអាក្រក់អាចប្រែមកល្អវិញផង។
-កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នកវិញច្រើនទាន់ពេលវេលា និងអាចសម្រេចដល់គោលដៅ។ក្រៅពីនេះក៏ត្រូវបានចៅហ្វាយនាយអាណិតស្រឡាញ់ និងទុកចិត្តច្រើន។
-ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយមានការបោះជំហានទៅមុខសន្សឹមៗនិងពុំមានអ្វីប្រែប្រួលគួរពិបាកដោះស្រាយនោះដែរ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយល់ចិត្ត និង ចេះយកចិត្តទុកដាក់គ្នាគ្រាន់គាប់ប្រសើរឡើងវិញ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖នាពេលនេះមានទាំងដំណឹងល្អ និងអាក្រក់នៅលាយឡំគ្នា ហើយបើសង្ឃឹមអ្វីមួយក៏តែងមិនឆ្លើយតបដូចប្រាថ្នានោះដែរ។
-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿន និងផលសម្រេចគ្រាន់ឆ្លើយតបដូចគាប់បំណងត្រឡប់មកវិញ។
-ការធ្វើជំនួញ៖អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖បើទោះបីក្នុងខែកុម្ភៈនេះដួងរាសីរបស់លោកអ្នកល្អប្រសើរក្តី ប៉ុន្តែក៏មានរឿងរាវអាក្រក់កើតចេញពី គំនិត និងអារម្មណ៍របស់យើងប៉ុណ្ណោះ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុក្ខដាក់ខ្លួនទេ។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឱ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។
–បញ្ហាស្នេហា៖ សេចក្តីស្នេហាពិសេសបុរសបើមានការចែចង់ឬបង្កើតស្នេហាថ្មីថ្មោងតែងអាចមានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឱ្យដឹងផងដែរ៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖លោកអ្នកឱ្យប្រយ័ត្នការទទួលរងរបួសរាងកាយ ឬបាត់បង់ប្រាក់កាសដោយប្រការណាមួយកើតឡើង ។
-កិច្ចការងារ៖ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយពីព្រោះថាងាយរាំងស្ទះនិងជួបបញ្ហាច្រើន។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករនិងប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ថ្ងៃនេះផលអាក្រក់បម្រុងរត់ចូល ត្រឡប់បែរជាហោះរំលង ឬ មិនហ៊ានចូលក្បែរនាំលោកអ្នកជួបការលំបាកបន្តទៀតឡើយ។
-កិច្ចការងារ៖ការប្រកបការងារឃើញថាពុំមានអ្វីចូលមកយាយីនាំពិបាកត្រូវពុះពារឆ្លងកាត់ ឬត្រូវប្រឈមច្រើនទេ ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់ និង ចិញ្ចឹមគ្រួសារ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ៕
ឆ្នាំម្សាញ់
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖លោកអ្នកកើតឆ្នាំម្សាញ់ចាប់តាំងតែពីដើម ខែកុម្ភៈ មក ទទួលរងបញ្ហាស្មុគស្មាញ និងមានរឿងរាវឈឺក្បាលនោះក៏កើតឡើងច្រើនដែរ ។
-កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយដាច់ខាតមិនត្រូវត្រចៀកស្រាលស្តាប់មនុស្សដោយគ្មានហេតុផលឡើយ ប្រយ័ត្នជួបបញ្ហាពីតូចក្លាយជាធំដោយប្រការណាមួយ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។
–ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅអំឡុងពេលនេះឱ្យលោកអ្នកប្រយ័ត្នទៅលើបញ្ហាសុខភាព ពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។
-កិច្ចការងារ៖ក្រៅពីនេះលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងចរចា ឬទាមទារអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្តើមអនុវត្តបានពេញទីហើយ។
-កិច្ចការងារ៖ចំណែកថ្ងៃនេះវិញការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ពីព្រោះថាងាយផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃណាស់ ។
-កិច្ចការងារ៖ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុសនិងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
–បញ្ហាស្នេហា៖ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំច
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងអ្នកដទៃឡើយគឺត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុកដាក់ខ្លួននិងមិនចាញ់បោកគេ។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។
–បញ្ហាស្នេហា៖ ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាល៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបែរជាបានទោសត្រឡប់មកវិញ។
-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះអ្នកប្រកបការងារពុំមានអ្វីលេចធ្លោទេគឺអ្វីៗដូចសព្វមួយដង។
-ការធ្វើជំនួញ៖ការធ្វើជំនួញឆ្ងាយជិតឃើញថាពិបាករកប្រាក់ចំណូលខ្លាំងដែរ ហើយពិសេសងាយមានរឿងរាវចូលលុកលុយថែមទៀត។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរ៕