យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនឹងប្រារព្ធកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្ស​ប្រជាជន​​​កម្ពុជា​ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៣ រយៈពេលមួយថ្ងៃនៅថ្ងៃសៅរ៍ទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣​ខាងមុខនេះ។លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជន​​គណបក្ស​ប្រជាជនកម្ពុជាថ្នាក់កណ្តាលនឹងអញ្ជើញជាអធិបតីក្នុងពិធីនេះនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់យុវជនគណបក្សថ្នាក់កណ្ដាល។