ដោយៈ កាំពី / ក្រចេះ ៖ យុវជនម្នាក់ បានបើកម៉ូតូដឹកឈើជាច្រើនដុំ ហើយនៅពេល កំពុងបើកបរ ស្រាប់តែបែកកង់ ខាងក្រោយ ហើយរេចង្កូតដួល បង្កឱ្យឈើសង្កត់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ត្រង់ចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ​ កាលពីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
      
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈ បានឱ្យដឹងថាៈ យុវជនរងគ្រោះ ឈ្មោះ ឃៀង ភក្ដី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ​មានទីលំនៅ ភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពដដែល បានបន្តថាៈ ជនរងគ្រោះ បានបើកម៉ូតូដឹកឈេីសុក្រំ បួនជ្រុង ធ្វេីដំណេីរពី ទិសខាងជើង​ទៅខាងត្បូង លុះដល់ចំណុចកេីតហេតុ ខាងលេី ម៉ូតូបែកកង់ ខាងក្រោយ រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឱ្យសង្កត់អ្នកបេីកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកេីតហេតុតែម្ដង។
ក្រោយកើតហេតុ​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈ បានចុះទៅដល់កន្លែងកេីតហេតុ ធ្វេីកំណត់ហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារ នាំយកទៅធ្វេីបុណ្យតាមប្រពៃណី៕/V-PC