​ជួប​អ្នក​បាក់​អន្លូង​ក្នុងពេល​បោះឆ្នោត​កាន់តែ​កៀក​

1074
ចែករម្លែក
លោក គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ពេល​ជួប​អ្នក​បាក់​អន្លូង​(​រូបថត​ក្រុមការងារ​)​

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក គន់ គីម សមាជិក គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អមដំណើរ​ដោយ​លោក នៅ សំ អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​បាក់​អន្លូង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ថ្លែង​ក្នុងឱកាស​នោះ​លោក គន់ គីម បាន​បញ្ជាក់ថា​សមិទ្ធផល​ដែល​យើង​ទទួលបាន​នៅថ្ងៃនេះ​អាស្រ័យ​ដោយ​ការរួម​សហការគ្នា​រប​ស់​ក្រុមការងារ និង​គណបក្ស​ឃុំ ក្នុងនាម​ក្រុមការងារ​ថ្នាក់កណ្តាល លោក​សូម​កោត​ស​សើរ​នូវ​ការខិតខំ​របស់​បងប្អូន​យើង​។ ការរួម​គ្នា​គិត រួមគ្នា​ធ្វើ ការ​សាមគ្គី​ឯកភាពគ្នា និង​វប្ប​ធ៌​ម​ចែករំលែក​គឺជា​ប្រពៃណី​និង​ជា​ចំណុចខ្លាំង​របស់​គណបក្ស​យើង និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មហាជន​នៅ​គ្រប់ទិសទី​ដែល​គ្មាន​គណបក្ស​ណា​អាច​ប្រៀបផ្ទឹម​បានឡើយ​។​

​លោក​អ៊ិន ឡ​ន រស់នៅ​ភូមិ​ទួល​ប្រសើរ​ឃុំ​បាក់​អន្លូង ជា​អតីត​បងប្អូន​សមាហរណកម្ម បាន​បញ្ជាក់ថា ដោយសារ​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ដែល​ធានា​ពី​អាយុជីវិត តួនាទី និង​កម្ម​សិទ្ធ របស់​ម្នាក់ៗ​ទើប​បងប្អូន​ធ្វើ​សមាហរណកម្ម​ចូលរួម​រស់​ជាមួយ​សង្គមជាតិ​។ លោក​មើលឃើញ​ច្បាស់​ណាស់ ២០​ឆ្នាំ​កន្លងមកនេះ មានតែ​គណបក្ស​ប្រជាជន​ទេ ដែល​ខិតខំ​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ និង​ដោះស្រាយ​រាល់​ការលំបាក​ជូន​ប្រជាជន​។ ជំនួសមុខ​សមាជិក​សមាជិការ​បក្ស លោក​អ៊ិន ឡ​ន បាន​ប្តេជ្ញា​ថា​នឹង​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឲ្យ​បាន​គ្រប់គ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម