ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែ នាំឲ្យវិនិយោគិនចិនចាប់យកឱកាសបណ្តាក់ទុននៅភូមិភាគពាយព្យប្រទេសកម្ពុជាដែលនឹងត្រូវកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសដែលគ្របដណ្តប់ លើខេត្តចំនួន៤គឺខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និង ប៉ៃលិន ជាតំបន់ដែលមានសក្ដានុពលទាំងស្រូវទាំងត្រី ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងវេទិកាជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍កម្ពុជា-ចិន នាល្ងាចថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ ២០២៣ក្នុងទីក្រុងប៉េកាំងប្រទេ សចិន ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖«ការបង្កើតឡើងច្រករបៀងហៅថា«មច្ឆានិងអង្ករ»ឬហៅសាមញ្ញថា«ត្រីនិងអង្ករ»នៅទិសភាគពាយ័ព្យនៃប្រទេស កម្ពុជា។ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ហើយព្រឹកមិញខ្ញុំបាននិយាយជាមួយឯកឧត្តម ស៊ី ជីនពីង ថាខ្ញុំមានបំណងដាក់ខេត្តភាគពាយ័ព្យប្រទេសទៅជាតំបន់ ប៉ូសេដ្ឋកិច្ចទី៤ ។តំបន់នេះជាតំបន់ ដែលមានសក្ដានុពលទាំងស្រូវទាំងត្រី ហើយតំបន់នេះក៏មានការវិនិយោគយ៉ាងច្រើនរបស់មិត្តចិនដែលក្នុងនោះមានមានខេត្តចំនួន ៤ ដែលត្រូវបានគ្របដណ្ដប់ជាប៉ូល សេដ្ឋកិច្ចទី ៤ ។»

សម្តេចតេជោ ហ៊ុន សែន បន្តថាកន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ច៣រួចមកហើយគឺរាជធានីភ្នំពេញគឺជាប៉ូលសេដ្ឋកិច្ចទីមួយ,ប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុ ជាគឺខេត្តព្រះសីហនុនិងប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាបហើយប៉ូលសេដ្ឋកិច្ចទី៤គ្របដណ្ដប់លើខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមាន ជ័យនិងខេត្តប៉ៃលិន។

សម្តេចបន្តថាមិត្តចិនបានវិនិយោគសម្រាប់វារីអគ្គិសនីច្រើនកន្លែងរាប់រយមេហ្គារ៉ាត់នៅខេត្តពោធិ៍សាត់រួចស្រេចទៅហើយ ។ បន្ថែមទាំងនោះផ្លូវលេខ ៥៥,ផ្លូវលេខ ៥៧ និង ផ្លូវដទៃទៀតដែលភ្ជាប់ខេត្តប៉ៃលិន បាត់ដំបង ពោធិសាត់ ភ្ជាប់ទៅតំបន់មាត់សមុទ្រក្នុងខេត្តកោះកុងហើយទីកន្លែងហ្នឹងនឹងក្លាយទៅជាកន្លែងទាក់ទាញនិងការវិនិយោគ សម្រាប់ពេលខាងមុខ,បូករួមនិងប្រព័ន្ធធារាសាស្រ្តធំនិងមធ្យមយ៉ាងច្រើនជាមួយនឹងមច្ឆាជាតិនៅក្នុង បឹងទន្លេសាបរបស់យើងនិងបន្ថែមទៅដោយវារីវប្បកម្មនាពេលអនាគតវានឹងក្លាយទៅជាតំបន់ប្រកបដោយសក្តាលុពលប្រកបដោយការទាក់ទាញ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាតំបន់នេះនឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្ដានុពល ដែលសម្តេចសង្ឃឹមថាអ្នកវិនិយោគទាំង កម្ពុជាក្តីទាំងមិត្តចិនក្តីអាចចាប់យកឱកាសតំបន់នោះទៅជាតំបន់កែច្នៃឬជាតំបន់វិនិយោគផ្សេងៗទៀតដែលអាចទៅរួច។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា«នេះជាចំណុចដែលខ្ញុំសូមចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីស្វែងរកឱកាសថ្មីដែលថ្ងៃនេះទើបតែពិភាក្សារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរហើយ,តែមិនមែនពិភាក្សាហើយយកទៅទុកក្នុងកាបូបរបស់ខ្ញុំចោលនោះទេ។តែខ្ញុំសុំផ្សព្វផ្សាយជូនអ្នកទាំងអស់គ្នាដើម្បីចូលរួមអភិវឌ្ឍន៍នៅគម្រោងការដែលមេ ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។»

គួរបញ្ជាក់ថានៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និង លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិននារសៀលថ្ងៃទី ១០ ខែកុម្ភៈ មេដឹកនាំនៃប្រទេ សទាំងពីបានឯក ភាពគ្នាសិក្សាបង្កើត(ច្រករបៀងមច្ឆានិងអង្ករ)អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើប,ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើបស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម,ចម្ការត្រូពិកនិងវិស័យសក្តានុពលផ្សេងទៀត ។

គួររំលឹកជូនថាក្នុងប៉ុន្មានឆ្នាំកន្លងមកនេះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនបានកើនឡើងគួរឲ្យកត់សម្គាល់គឺកើនលឿនជាងទំហំគោលដៅដែលបានកំណត់ដោយរដ្ឋាភិ បាលប្រទេសទាំងងពីរ។ឆ្នាំ២០២២ នេះតួលេខនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានរហូតទៅដល់១៤,៥០០លានដុល្លារអាមេរិកដែលមានកំណើនរហូតដល់១៩ភាគរយ ៕