ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យអ្នកវិនិយោគអ្នកធ្វើធុរកិច្ចរបស់ចិនវិលត្រឡ ប់មកកម្ពុជាវិញដើម្បីទាញយកផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា ។
សម្តេចតេជោបានអំពាវនាវបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំងប្រទេសចិននាល្ងាចថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣ ។វេទិកានេះរៀបចំឡើងផ្តោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោ គនិងទេសចរណ៍រវាងកម្ពុជានិងចិនព្រមទាំងពិភាក្សាអំពីបច្ចុប្បន្នភាពវិស័យសក្តានុពលកាលានុវត្តភាពក៏ដូចជាគោលនយោបាយលើកទឹកចិត្តវិនិយោ គនៃប្រទេសទាំងពីរ ។
វេទិកានេះក៏មានការអញ្ជើញចូលរួមពីលោក ហ៊ូ ឈុនហួ ឧបនាយករដ្ឋមន្ត្រីចិនថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ធុរជនវិនិយោគិននិងស្ថាប័នពាក់ព័ន្ធប្រទេសទាំង ពីរសរុបជាង ៣០០នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាការរៀបចំវេទិកានេះនឹងក្លាយជាវេទិកាជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជានិងចិន ក្នុងការអនុវត្ត ន៍នយោបាយបើក ចំហរនិងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយដែលនឹងជួយស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ព្រមទាំងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិនឱ្យកាន់តែប្រសើរជាងមុន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តជាថ្មីនៃការពង្រឹងចំណងមិត្តភាពទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងចិននិងកម្ពុជា។ជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានជំរុញដល់ការតភ្ជាប់នៅកម្ពុជាហើយបានរួមចំ ណែកឱ្យមានកំណើនពាណិជ្ជកម្មរវាងចិន និងកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបង្ហាញអំពីដំណើរវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនិងគោលនយោបាយនានាពាក់ព័ន្ធការវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជាថាសេដ្ឋកិច្ចកម្ពុ ជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយគិតត្រឹមចុងឆ្នាំ២០១៩សម្រេចបានកំណើនក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ។ ជាមួយការកាត់បន្ថយភាពក្រីក្រនិងវិសមភាពសង្គមគួរកត់ សម្គាល់ ។ ឈរលើមូលដ្ឋាននេះកម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ។ សមិទ្ធផលទាំងនេះបានធ្វើឱ្យកម្ពុជាកំណត់ចក្ខុវិស័យនិង បំណងប្រាថ្នារយៈពេលវែងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ២០៣០ និង ឈានទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ និង សង្ឃឹមចាកចេញពីប្រទេស មានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៧ ដោយបន្តពង្រឹងការអភិវឌ្ឍន៍ពាណិជ្ជកម្មដោយឈរលើមូលដ្ឋានស្មើមុខ ស្មើសិទ្ធិលើឆាកពាណិជ្ជកម្មអន្តរជាតិតាមរយៈការកែ ទម្រង់ក្នុងប្រទេសនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា កម្ពុជាផ្តល់អាទិភាពខ្ពស់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីក្រៅប្រទេសសម្រាប់ការអភិវឌ្ឍន៍និងកំពុងរៀបចំយុទ្ធសាស្ត្រសម្រាប់រាជរដ្ឋា ភិបាលអាណត្តិទី៧ ។ រាជរដ្ឋាភិបាលបានដាក់ចេញហើយឱ្យអនុវត្តន៍នូវច្បាប់វិនិយោគថ្មីនិងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន សំដៅជួយគាំទ្រដោយគ្មានការ រើសអើងដល់វិនិយោគិនបរទេសដែលសមាមាត្រតាមវិធានបរទេស។ កម្ពុជាបានវិនិយោគច្រើនលើការកសាងព្រលានយន្តហោះ ផ្លូវថ្នល់ ប្រព័ន្ធលូ និងរមណីយដ្ឋាននានា សម្រាប់វិស័យទេសចរណ៍ ។ កម្ពុជាក៏បានដាក់ចេញវិធានការកែសម្រួលការធ្វើពាណិជ្ជកម្ម ការកែលំអរបរិយាកាសធុរកិច្ចក៏ដូចជាគោលនយោបាយ ។ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបន្ទាប់ពីការអភិវឌ្ឍរបៀងពាណិជ្ជកម្មបានជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញពីលក្ខខណ្ឌអំណោយផលមួយចំនួនទៀតសម្រាប់ការធ្វើពាណិជ្ជជូនដល់អ្នកវិនិយោគនិងអ្នកធ្វើធុរកិច្ចរបស់ចិនថាកម្ពុជាជាប្រទេ សតូចតែកម្ពុជាមានសេដ្ឋកិច្ចបើកចំហរផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងសមាហរណកម្មសេដ្ឋកិច្ចតំបន់ ។កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមា ជិកអាស៊ាននិងភាគីនៃកិច្ចព្រមព្រៀងអរសិបជាហត្ថលេខីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កម្ពុជា-កូរ៉េនិងកំពុងពិនិត្យជាមួយដៃគូផ្សេងទៀតមានដូចជាអារ៉ា ប់អេមីរ៉េតដែលអាចសម្រេចជារូបរៀងក្នុងពេលឆាប់ៗនេះ។
សម្តេចតេជោបានអំពាវនាវទៅកាន់អ្នកវិនិយោគនិងធុរជនរបស់ចិនថា៖ខ្ញុំសូមអំពាវនាវដល់ពាណិជ្ជករ វិនិយោគិនទាំងអស់ ត្រូវសម្រេចចិត្តវិនិយោគអោយបានទាន់ពេល ដើម្បីទទួលបានអត្ថប្រយោជន៍ពីទីផ្សារដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងបរិយាកាសអំណោយផល ។
សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅ កម្ពុជា ។ជាពិសេសចំពោះអ្នកវិនិយោគចិនទាំងអស់ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោក៏បានអំពាវនាវដល់អ្នកវិនិយោគចិនមិនទាន់បានមកកម្ពុ ជាអញ្ជើញសិក្សាស្វែងយល់ពីសក្តានុពលនិងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា ។ សម្តេចតេជោប្រកាសការស្វាគមន៍ការវិលត្រឡប់របស់អ្នកវិនិយោគនិងធុរជនចិនប្រក បអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនកុះករលើសមុនពេលមានការផ្ទុះកូវីដ១៩ ។
សម្តេចតេជោបានប្រកាសធានាជូនវិនិយោគិនចិនគ្រប់រូបនូវបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ជាពិសេសកម្ពុជាកំពុងមានសុខសន្តិ ភាព មានសន្តិសុខល្អ មានស្ថេរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ប្រកបដោយប្រសិទ្ធ ភាព តម្លាភាព និងគណនេយ្យភាព៕