​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្ត្រី​ដែល​ចោះ​ដែក​ច្រើន​កន្លែង​បំផុត​ក្នុង​ពិភពលោក បាន​លាតត្រដាង​ថា នាង​បាន​ចោះ​ដាក់​ដែកជាង ៣.៥០០ នៅក្នុង​ទ្វារមាស​របស់​នាង ហើយ​មាន​បំណង​ចោះ​ឱ្យបាន ២០.០០០ ពេញ​រាងកាយ​របស់​នាង​។​

​នាង អេ​លេន ដេវីដ​សុន (Elaine Davidson) ដែល​រស់នៅក្នុង​ទីក្រុង​អេឌីន​បឺក (Edinburgh) ដែល​គ្របដណ្តប់​ពី​ក្បាល​ដល់​ចុងជើង​ជាមួយ​ដែក​ចោះជាង ១៥.០០០ បាន​ចូលរួម​ជាមួយ​ពិធី​ការិនី អា​លី​សុន ហាម​ម៉ុន (Alison Hammond) និង​ពិធីករ ដឺ​ម៉ុត អូ​លី​រី (Dermot O’ Leary) នៅក្នុង​កម្មវិធី This Morning កាលពី​ថ្ងៃ​សុក្រ​ទី​១០​កុម្ភៈ​ដើម្បី​ពិភាក្សា​អំពី​ការ​ចោះ​ដែក​កាន់តែច្រើន​។​

​ត្បិតដែ​ក​ចោះមាន​ទម្ងន់​សរុប ៣ គីឡូក្រាម​ក៏ដោយ ក៏​នាង​ទទួល​ស្គាល់​ថា​នាង​ចង់​ចោះ​ដែក​ឱ្យបាន ២០.០០០ ដើម្បី​រក្សា​តំណែង​កំណត់ត្រា​ពិភពលោក​របស់​នាង​។​

​ស្ត្រី​ដើមកំណើត​ប្រេ​ស៊ីល​រូបនេះ​បាន​ពន្យល់​ថា នាង​ក៏​មានដែ​កចោះ​ចំនួន ៣.៥០០ នៅក្នុង​ទ្វារមាស​របស់​នាង​ផងដែរ ប៉ុន្តែ​នាង​ត្រូវ​ទៅ​សហរដ្ឋ​អាម៉េរិក​ដើម្បី​សម្រេចបាន​រឿងនេះ ព្រោះ​ពួកគេ​មិន​ធ្វើ​វា​នៅ​ចក្រភព​អង់គ្លេស​ទេ​។​

​បន្ទាប់ពី​ពិធី​ការិនី​អា​លី​សុន​សួរថា​តើ​នាង​ធ្លាប់​ឆ្លង​មេរោគ​ដោយសារ​ការ​ចោះ​ដែក​ក្នុង​ទ្វារមាស​របស់​នាង​ឬទេ នាង​និយាយថា “​ទេ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​ប្រសិនបើ​អ្នក​មិន​ប្រយ័ត្ន ប្រាកដ​ណាស់​វា​នឹង​ឆ្លង​រោគ​”​។​

“​ខ្ញុំ​ប្រើ​ទឹក​ខ្មេះ ហើយ​ខ្ញុំ​មាន​គ្រូពេទ្យ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​នាង​ពិតជា​អស្ចារ្យ​ណាស់ ហើយ​នាង​ពិតជា​យល់​ដឹង​បាន​ច្បាស់លាស់​”​។​

​នៅពេល​សួរ​ថា​តើ​ពួកវា​ធ្លាប់​ជ្រុះ​ចេញ​ឬ​អត់ នាង​បាន​ឆ្លើយថា “​ទេ ព្រោះ​វា​នៅ​ខាងក្នុង ពិត​ណាស់​វា​នៅ​ខាងក្នុង ដូច្នេះ​គ្មាន​ផ្លូវ​ទេ ពួក​វា​មាន​សុវត្ថិភាព​ខ្លាំងណាស់​”៕

​នាង​អេ​លេ​ន ដេវីដ​សុន ត្រៀម​ចោះ​ដែក​ឱ្យបាន​២០.០០០​ពេញ​រាងកាយ