សម្គាល់​, សង្វាត​, សង្រែក​, សុមេធា​, សង្ឃឹម​, សញ្ញាណ​, សង្ក្រាន្ត​, សង្កេត​, ខណ្ឌ​, ខ័ន​, ខ្លោងទ្វារ​, ខន្តី​, ខន្ធ​, ខ្យល់​, កិរិយាវិសេសន៍​

2331
ចែករម្លែក

សម្គាល់ សំ​-​គាល់ ( កិ​. ) ចំណាំ​, ចំណាំ​ទុកឱ្យ​ស្គាល់ៈ សម្គាល់ ការ​, សម្គាល់ចិត្ត​, សម្គាល់ពុត​, សម្គាល់ ថា​។ ន​. សេចក្តី​ចំណាំ​ទុកឱ្យ​ស្គាល់​៖ មាន​សម្គាល់​ក្នុង​ចិត្ត​។ សម្គាល់ហេតុ សេចក្តី ដែល​សរសេរ​នៅ​ភាគ​ខាង ក្រោម​ដោយឡែក​មាន​យោង​លេខ​មួយ គូ​ស្របគ្នា​ជា​គ្រឿង​សម្គាល់ហេតុ ឬ សេចក្តី​ផ្សេងៗ (​ហៅ​នយលក្ខណៈ​ក៏ បាន​) ។ សរសេរ​ជា​សំគាល់​ក៏បាន​។​
​ ​
​សង្វាត សង់​វ៉ាត ( កិ​. ) ខំប្រឹង​ខ្លាំង​, ខ្មីឃ្មាត​, ស្រវាស្រទេញ​ ៖ សង្វាតធ្វើការ​, សង្វាតរៀន​។ សង្វាត ឱហាត​ឬ​ឱហាត​សង្វាត​ខំប្រឹង​ដោយ ព្យាយាម​មិន​ដាច់​។ ព​. កា​. ច្បាប់ក្រម​ថា​៖ កុំ​ធ្វើ​រាយមាយ​នឹង​គ្រូ បាធ្យាយ​ទុក​ស្មើ អម្ចាស់​សង្វាត​សរសេរ​សូត្ររៀន​ឱ្យ​ណាស់​ប្រាជ្ញា​យល់ ច្បាស់​នាំ​ញាតិ​ទាំង ឡាយ​។​
​ ​
​សង្រែក សង់​រ៉ែ​ក ( ន​. ) ប្រដាប់​សម្រាប់​ច្រក​អ្វីៗ​រែក​៖ ដាក់​ល្អី ក្នុង​សង្រែក​។ ប្រដាប់​សម្រាប់ តម្កល់​អ្វីៗ ព្យួរ ឬ​យួរ​៖ សង្រែក​ព្យួរ​ឆ្នាំង​។ ស្នាម ឬ​លំ​អាន​ជា​ខ្សែ​មាន​សណ្ឋាន​ស្រដៀង នឹង​សង្រែក​៖ សង្រែកក្បាល​, សង្រែក បាត្រដែក​។ ឫស ឬ​ទង​មាន​សណ្ឋាន ស្រដៀង​នឹង សង្រែក​៖ ឫស​សង្រែក​។ កាច់សង្រែក​ធ្វើ​សង្រែក​។ លើក​សង្រែក លើក​គ្រឿង​បំណន់​ដាក់​ក្នុង​សង្រែក​ព្យួរ (​ធ្វើតាម​ជំនឿ​របស់​អ្នកត្រូវការ​) ។​
​ ​
​សុមេធា សំ​. បា​. ( ន​.)​ប្រាជ្ញា​ល្អ​, ប្រាជ្ញា​ដែល​អាច​កម្ចាត់​កិលេស បាន​។​
​ ​
សង្ឃឹម ( កិ​. ) នឹក​ផ្គង​គំនិត ទុក​ថា​មុខជា​នឹង​បានសម្រេច​ដូច​បំណង​, មាន​សេចក្តី​កក់ក្តៅ ក្នុង​ចិត្ត​ទុកជាមុន​៖ សង្ឃឹមថា​មុខជា​នឹង​បាន​, ម្តាយ​សង្ឃឹម កូន​។ ព​. កា​. ថា​៖ ម្តាយ​សង្ឃឹម​កូន​បង និង​ប្អូន​ទាំងពីរ​ប្រាណ​ថា មុខជា​នឹង បាន​ថែរក្សា​មាតា​ចាស់​។ ឥឡូវ​ខុស បំណង បែរជា​រង​ឯកម្ម ក្រាស់​លំបាក ពន់ពេក ណាស់​ព្រោះ​កម្ម​ចាស់​របស់ ខ្លួន​។ ប្រើ ជាន​. ផង​ក៏បាន​៖ មានសង្ឃឹម​, អស់សង្ឃឹម​។​
​ ​
​សញ្ញាណ ស័​ញ​-​ញ៉ា​ន​បា​., សំ​. ( ន​. ) (​សំ​ជ្ញា​ន​) សេចក្តី​ដឹង​ជាក់​, ការ យល់ច្បាស់​, សេចក្តី​ចូល ចិត្ត​ស៊ប់់ គ្រឿង សម្គាល់​, អ្វីៗ​ដែល​ប្រើ​ជា​គ្រឿង​សម្គាល់ កិច្ចការ​នីមួយ​,​យីហោ​។ សញ្ញាណប័ដ (​ស័​ញ​-​ញ៉ា​ណៈ​បាត់​) ដំបារ​ឬ​បន្ទះ​ស្ពាន់ ជាដើម ដែល​ធ្លាក់​ឬ​សរសេរ​អក្សរ​ជា​គ្រឿង​សម្គាល់ ការ​អ្វីមួយ​, ដែល​ធ្លាក់ ឬ​សរសេរ​យីហោ (​ម​. ព​. សមញ្ញាប័ដ ក្នុង​ពាក្យ​សមញ្ញា​ផង​) ។​
​ ​
សង្ក្រាន្ត សង់​ក្រាន​សំ​. ( ន​. ) (​សង្ក្រាន្តិ​) ដំណើរ​ឃ្លាត​ចាក​ទី​, ការ ឈានចូល​ដល់​, ដំណើរ​ដែល ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា​ពេញ គ្រប់​ជាមួយ​ឆ្នាំ (​ដំណើរ ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​), ពិធី​ចូលឆ្នាំថ្មី (​សង្ក្រាន្ត​មាន​បី​ថ្ងៃ គឺ​ថ្ងៃទី​១ ជា​ថ្ងៃ​ចូល ឆ្នាំ​, ថ្ងៃទី​២ ជា​ពារ​កណ្តាល​ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), ថ្ងៃទី​៣ ជា​ពារ​ឡើង ស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង​ ៖ ថ្ងៃ សង្ក្រាន្ត​, ពិធី​សង្ក្រាន្ត​។ ត្រស្តិ​សង្ក្រាន្ត ពិធី​ត្រស្តិ និង​សង្ក្រាន្ត ដែល​ក្សត្រិយ៍​ពី បុរាណ​រួមគ្នា​ក្នុង​កាល​តែមួយ​។​
​ ​
​សង្កេត សំ​. បា​. ( ន​. ) ការ កំណត់​, ការ​មត់គ្នា​, ណាត់គ្នា​, ប្តេជ្ញា​គ្នា​, ការយល់​ព្រមជាមួយ​, សញ្ញា​, ការ ពិនិត្យ​ឱ្យឃើញ​ច្បាស់​៖ ធ្វើតាម​សង្កេត​។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. សំដៅ​សេចក្តី​ថា ô​ពិនិត្យ​, ចំណាំ​, គ្នេរគ្នាន់​, រំពឹងមើល ឱ្យឃើញ​ជាក់​”៖ ត្រូវ​សង្កេតមើល​សិន​, បាន​សង្កេតឃើញ សព្វគ្រប់​ហើយ​។ សូត្របាលី​ពិនិត្យ​តាម​អក្ខរប្បភេទ​៖ សូត្រធម៌​សង្កេត (​ម​. ព​. សង្កត់​១​កិ​. ផង​)​។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សង់​កេ​តៈ​, ដូចជា​៖ សង្កេត កម្ម​ការឱ្យ​សញ្ញា​។ សង្កេតការណ៍​ហេតុ ដែល​គួរ​សង្កេត​, ហេតុ​នៃ​ការពិនិត្យ មើល​។ សង្កេតភាព​ដំណើរ​សង្កេត​។ សង្កេតលក្ខណៈ​លក្ខណៈ​នៃ​ការពិនិត្យ មើល​។ សង្កេតវិធី​បែប​នៃ​ការពិនិត្យ មើល​៘​
​ ​
ខណ្ឌ ខ័ន​សំ​. បា​. ( ន​. ) សង្កាត់​, ប៉ែក​, កំណត់​, ប៉ែត​អាណា​-​ខែត្រ​។ នាទី​ដែលមាន​ឃុំ​ច្រើនឡើង ហើយ ដែលមាន​ចៅហ្វាយខណ្ឌ​មួយ កាន់កាប់​រាជការ ខណ្ឌ​ត្រូវ​ឡើង​ស្រុក​ហើយ​ស្រុក​ត្រូវ ឡើង​ខែត្រ​, ជួនកាល ខណ្ឌ​ឡើង​ផ្ទាល់​ទៅ​ខែត្រ​ក៏មាន​៖ ខណ្ឌ ភ្នំពេញ​។ ពាក្យ​ខាងលើនេះ​ប្រើតែ​ក្នុង សម័យ​ជាន់​ដើម​, សព្វថ្ងៃ​គេ​ប្រើពាក្យ ស្រុក​ជា​ជំនួស​ខណ្ឌ​វិញ​។​
​ ​
​ខ័ន សំ​. បា​. ( ន​. ) កម្រិត​, បម្រាម​ផ្តាច់​មិនឱ្យ​ធ្វើ​៖ ទៅបាន​ឥតមាន ខណ្ឌ​ទេ​, ព្រះរាជ​ខណ្ឌ​។​
​ ​
​ខ្លោងទ្វារ ( ន​. ) បង្គោល មួយគូ​មាន​ធ្នឹម​ធ្វើ​ដោយ​ឥដ្ឋ ឬ​ឈើ​ភ្ជាប់ នឹង​កំពែង ឬ​របង​មាន​ចន្លោះ ជា​ផ្លូវ សម្រាប់​ដើរចេញ​ចូល​បាន​៖ ខ្លោង ទ្វារ​វត្ត​, ខ្លោងទ្វារផ្ទះ​។​
​ ​
ខន្តី បា​., សំ​. ( ន​. ) (​ខ​ន្តិ​, ក្សា​ន្តិ​) អំណត់​អត់ឱន​, សេចក្តី​អត់ធន់​, អត់ទ្រាំ​នូវ​កំហឹង​និង​សេចក្តី ទុក្ខ​កង្វល់​ជាដើម​។​
​ ​
​ខន្ធ ខ័ន​បា​., សំ​. ( ន​. ) (​ស្កន្ធ​) ក​,​ដើម​, គំនរ​៖ ពួក​, កង​, ប្រជុំ​, កំណត់ៈ ខន្ធប្រាំ គឺ​រូបក្ខន្ធ​, វេទនាខន្ធ​, សញ្ញាខន្ធ​, សង្ខារក្ខន្ធ​, វិញ្ញាណក្ខន្ធ​។ ទម្លាយ​ខន្ធ ឬ​រំលាងខន្ធ គឺ​ស្លាប់​។ រំលត់​ខន្ធ គឺ​ចូល និព្វាន​។​
​ ​
​ខ្យល់ ( ន​. ) សភាវៈ​ដែល បក់​, ដែល​ផាត់​ទៅមក​តាម​ធម្មតា​លោក គឺ​រំជួល​អាកាស ។ ខ្យល់ចាប់ គឺ​ធាតុ​ក្នុង ខ្លួន​មិន​ស្រួល​ស្លាក់​ខ្យល់​រត់​មិន​សព្វ​នាំ ឱ្យ​វិលមុខ​បែកញើស​ត្រជាក់​ខ្លួន​។ ខ្យល់ គរ គឺ​ខ្យល់ចាប់​ធ្ងន់​បាត់ស្មារតី​ដូច​មនុស្ស ស្លាប់​។ ពាក្យ​នេះ​ស្រុក​ខ្លះ​ហៅ​ខ្ចរ (​អ​. ថ​. ខ្ច​ល់​) ។ បើ​ហៅ​ដូច្នេះ​ដូចជា​មានន័យ សម​ដែរ ព្រោះ​មកពី​ភាសា​សំ​. បា​. “​ខ​ចរ ប្រែ​ថាស​ភាវៈ ឬ​ដំណើរ​ទៅតាម​អាកាស​” ប៉ុន្តែ​យើង​កែ​ឱ្យ​ហៅ​ខ្ចរ​វិញ​ពុំ​កើត​ទេ​ព្រោះ​យើង​ប្រើ​ជា​ខ្យល់ មក​យូរហើយ​។​
​ ​
​កិរិយាវិសេសន៍ –​សែ​ស​បា​. ( ន​. ) (–​វិសេសន​) សព្ទ​ដែល​នាំ​កិរិយាសព្ទ​ឱ្យមាន​សេចក្តី ប្លែក​ជាង ប្រក្រតី​ដូច​ពាក្យ​ថា លឿន​, ឆាប់​, យឺត ៘​៖​ដើរ​លឿន​, ដើរ​ឆាប់​, ដើរ​យឺត ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ទីតាំងផ្សាយពាណិជ្ជកម្ម