ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ក្រុមកីឡាគ្រីឃីតកម្ពុជា បានដាក់គោលដៅដណ្ដើមយកមេដាយមាស ឲ្យបាន ៣ គ្រឿង ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ។

កីឡាគ្រីឃីតកម្ពុជា មានទាំងក្រុមបុរស និងក្រុមស្ត្រី ដែលសព្វថ្ងៃ កំពុងតែហ្វឹកហាតយ៉ាងខ្លាំងក្លា ដើម្បីធ្វើឲ្យបានសម្រេច នូវសន្ទស្សន៍មេដាយមាស ៣ គ្រឿង ដែលគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (Camsoc) បានកំណត់ឲ្យ។

សូមបញ្ជាក់ថា កីឡាគ្រីឃីតកម្ពុជា ពេលនេះមានការរីកចម្រើ គួរឲ្យកត់សម្គាល់។ កាលពីចុងឆ្នាំ២០២២ កន្លងមក ក្រុមគ្រីឃីតកម្ពុជាប្រកួតជាមិត្តភាព ឈ្នះក្រុមហ្វីលីពីន បន្ទាប់មកប្រកួតជាមិត្តភាពឈ្នះសឹង្ហបូរី។ ជ័យជំនះទាំង ២ ប្រកួតនេះហើយ ដែលធ្វើឲ្យកីឡាគ្រីឃីតកម្ពុជា មានជំនឿចិត្តថា នឹងសម្រេចគោលដៅដណ្ដើមមេដាយមាស ៣ គ្រឿង បាននោះ៕/V/R