ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប៉ូលីសបារាំងបានចេញធ្វើការនៅទូទាំងបារាំងកាលពីថ្ងៃសៅរ៍នៅពេលអ្នកប្រឆាំងតវ៉ាបានធ្វើបាតុកម្មទូទាំងប្រទេសនៅជុំទីបួនប្រឆាំងនឹងផែនការរបស់ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ដើម្បីកែទំរង់ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេស។
មនុស្សរាប់ម៉ឺននាក់បានចេញមកធ្វើការតវ៉ាកាលពីថ្ងៃសៅរ៍នៅទីក្រុងប៉ារីស នីស (Nice)ម៉ាសី(Marseille) ទូលូស (Toulouse)ណង់ធ៍(Nantes)និងទីក្រុងដទៃទៀតជាមួយនឹងក្តីសង្ឃឹមបន្តដាក់សម្ពាធលើរដ្ឋាភិបាលអោយដកថយ។
បាតុកម្មនេះបានទាក់ទាញយុជននិងមនុស្សដទៃទៀតដែលមិនបានចូលរួមក្នុងបាតុកម្មមុនៗអោយចេញមកប្រឆាំងនឹងផែនការអោយអ្នកធ្វើការចូលវិវត្តន៍នៅអាយុកាន់តែចាស់។ទោះជាយ៉ាងណា ពេលនេះកូដកម្មរបស់កម្មករផ្លូវដែកមិនបានធ្វើដំណាលជាមួយនឹងបាតុកម្មនេះទេ។
នៅទីក្រុងប៉ារីស កម្មករនិងនិស្សិតខ្លះបានចូលរួមក្នុងការតវ៉ាប្រឆាំងនេះជាលើកដំបូង។
ក្នុងពេលជាមួយគ្នា ពួកសមាជិកសភាបានចាប់ផ្តើមជជែកដេញដោយគ្នាដ៏អ៊ូអែនៅសប្តាហ៍នេះអំពីពង្រាងច្បាប់សោធននិវត្តន៍ដើម្បីដំឡើងអាយុចូលនិវត្តន៍ពីអាយុ៦២ដល់៦៤ឆ្នាំ។វាជាច្បាប់សំខាន់បំផុតនៃអាណត្តិទីពីររបស់ម៉ាក្រុង។
បាតុកម្មកាលពីថ្ងៃសៅរ៍បានចាប់ផ្តើមដោយអហិង្សា ទោះជាយ៉ាងណាប៉ូលីសក្រុងប៉ារីសបាននិយាយថា ខ្លួនបានចាប់ខ្លួនមនុស្សម្នាក់ដោយសារមានអាវុធនិងឃាត់ខ្លួនមនុស្សជាច្រើនចំពោះកាតរបំផ្លិចបំផ្លាញទ្រព្យសាធារណៈ។
បាតុករខ្លះបានដើរជាគ្រួសារកាត់ទីលានផ្លាស ដឺ ឡា រីពុយប្លីក(Place de la Republique)និងកាន់បដាសរសេរថា«ខ្ញុំមិនចង់អោយឳពុកម្តាយខ្ញុំស្លាប់ក្នុងពេលធ្វើការទេ»។
សូមបញ្ជាក់ថា ការតវ៉ាប្រឆាំងនេះជាការសាកល្បងដ៏សំខាន់មួយសំរាប់ទាំងលោកម៉ាក្រុងនិងពួកប្រឆាំងនឹងលោក។រដ្ឋាភិបាលថា ប្តេជ្ញាជំរុញអនុវត្តផែនការស្របតាមការសន្យារបស់លោកម៉ាក្រុងក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដែលលោកបានសន្យាកែទំរង់ប្រព័ន្ធសោធនរបស់បារាំង។
រដ្ឋាភិបាលរបស់លោកឥឡូវកំពុងប្រឈមសមរភូមិនយោបាយខ្លាំងមួយនៅក្នុងសភា ដែលអាចអូសបន្លាយពេលរាប់សប្តាហ៍ឬរាប់ខែ។ការមិនពេញចិត្តរបស់ប្រជាជនជាខ្លាំងនឹងពង្រឹងកិច្ចខិតខំរបស់ក្រុមសហជីពនិងពួកសមាជិកសភាក្រុមឆ្វេងដែលព្យាយាមទប់ស្កាត់ច្បាប់នេះ៕
បាតុកម្មប្រឆាំងនឹងផែនការសោធនរបស់លោកប្រធានាធិបតីម៉ាក្រុងកើតមានទូទាំងបារាំងកាលពីថ្ងៃសៅរ៍