​និស្សិត​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​បេតុង​បុក​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​

888
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ដឹក​បេតុង​បើកបរ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ហ្វ្រាំង​មិនជា​ប់​ជ្រុល​ទៅបុក​ម៉ូតូ​ជិះ​ឆ្លងផ្លូវ​កិន​ជាប់​ក្រោម​កង់​រថយន្ត​រង​ការខូចខាត សំណាងល្អ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ ២១៧ កែង​នឹង​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​បា​គូ សង្កាត់ ដង្កោ ខណ្ឌដង្កោ កាល​វេលា​ម៉ោង​១២​នឹង​៣០​ថ្ងៃទី​១២​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​មួយគ្រឿង​ដឹក​បេតុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​5A0814​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​

លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ហ្វ្រាំង​មិនជា​ប់​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥​ស៊េរី​២០១១​ជិះ​ម្នាក់ឯង​។​ជនរងគ្រោះ​ជា​និស្សិត​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ទិសដៅ​ពី​លិចទៅ​កើត​និង​កិន​ជាប់​ម៉ូតូ​ក្រោម​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​តែ​សំណាងល្អ​មិន​បង្កឱ្យមាន​អ្នករងរបួស​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​បាន​មកដល់​កន្លែងកើតហេតុ​ជួយ​សំរួល​ចរាចរណ៍​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​រថយន្ត​បង្ក​នឹង​ម៉ូតូ​ដាក់​អែប​ខាង​បញ្ចា​ស​ការកកស្ទះ​ចរាចរណ៍​នឹង​ទុកឱ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕S/​

​និស្សិត​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​បេតុង​បុក​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​