ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ប្រកាស​កាត់បន្ថយពេលវេលានៃការសុំទោសរបស់វិទ្យុ VOD ពី ៧២ ម៉ោងមកនៅត្រឹម ២៤ ម៉ោងគឺកំណត់ត្រឹម​ម៉ោង ១០ៈ០០ នាទីព្រឹកថ្ងៃ ១៣ កុម្ភះ ២០២៣ វិញ។

នៅក្នុងហ្វេសបុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១២ខែកុម្ភៈ ២០២៣ បានសរសេរថាៈ”មុននេះបន្តិចខ្ញុំបានឆ្លើយតបជាមួយឈ្មោះ Min Povទាក់ទងដល់វិទ្យុ VOD ដូចមានខ្លឹមសារជូនភ្ជាប់មកជាមួយ ។ ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ ។ ពេល នេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម ២៤ ម៉ោងគឺកំណត់ត្រឹមម៉ោង ១០ៈ០០នាទីព្រឹកថ្ងៃ១៣កុម្ភៈ២០២៣ វិញ។ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទ ង់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មាន លុ បចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង១០ៈ០០មនាទីថ្ងៃ ទី១៣ កុម្ភៈ២០២៣ស្អែកនេះក្នុងករណីដែលពួកគេមិនបានធ្វើការសុំទោស។ “ដំបៅមិនឈឺកុំ យកឈើចាក់” បើគង់តែពួកគេចោទថា ខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ។

ស្អែកនេះឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវជាមួយគ្នា៕”