ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ក្នុងពេលនេះបើលលោកអ្នកនិយាយស្តី ឬចង់ពឹងពាក់នរណាម្នាក់ឱ្យធ្វើអ្វីក៏តែងគេឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ ។
-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារ ពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរ ឬ ចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសល្អពីព្រោះថាអាចរកប្រាក់កម្រៃគ្រាន់ផ្គត់ផ្គង់គ្រួសារដែរ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះរាល់បញ្ហាចង្រៃឧបទ្រព ហើយរាល់បញ្ហាពុំល្អដែលកើតកាលពីមុនមកបានត្រូវរលាយរលត់បាត់ទៅឆ្ងាយតាមកាលវេលា។
-កិច្ចការងារ៖ការប្រកបការងារមិនថាតូចធំ ឬទីជិតឆ្ងាយគឺតែងសមដូចប្រកប និងចម្រើនលូតលាស់ជាលំដាប់ ។
–ការធ្វើជំនួញ៖ចំពោះយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្រ្តីបុរតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។
–បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះស្រ្តីមេផ្ទះចូរប្រយ័ត្នកូនចៅតូចៗឬមនុស្សចាស់ធ្លាក់ខ្លួនឈឺដោយប្រការណាមួយ ពិសេសឱ្យប្រយ័តុ្នបញ្ហាចំណីចំណុកតែម្តង។
-កិច្ចការងារ៖ការប្រកបកិច្ចការងារអ្វីត្រូវចេះមើលមុខមើលក្រោយព្រោះងាយខូចខាត និង បាត់បង់ក្នុងរឿងអ្វីមួយណាស់។
–ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឲ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវ៉ាចាប់តែអាធំ។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។
-កិច្ចការងារ៖នៅថ្ងៃនេះ លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាសពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិចព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតែងរាំងស្ទះ និងជួបនូវបញ្ហាចម្រូងចម្រាសច្រើនពិបាកក្នុងការដោះស្រាយ ។
-កិច្ចការងារ៖ ការប្រកបការងារ មានការរាំងស្ទះ និង ពិសេសឱ្យប្រយ័ត្នបញ្ហាខ្លះនាំប៉ះពាល់អូសបន្លាយពេលដល់សប្តាហ៍ក្រោយថែមទៀត។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
–បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គនានាបានសាបរលាបបាត់ស្រមោលអស់រលីងទៅវិញនោះ ទើបលោកអ្នករស់នៅប្រកបដោយភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។
-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខ និងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។
–បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ក្នុងរយៈពេលនេះបើលោកអ្នកទៅចូលរួមពិធីអ្វីមួយ ឬជួបអ្នកតូចអ្នកធំ ចូរចេះរៀបចំឬកមារយាទឱ្យបានថ្លៃថ្នូរទើបមិនអាប់ឱនកិត្តិយស ឬខាតប្រយោជន៍អ្វីមួយមកវិញ។
-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយៈពេលកន្លងមកចុះដុនដាប និងជួបស្ថានភាពលំបាក ប៉ុន្តែពេលនេះចាប់ផ្តើមងើបជាបណ្តើរៗវិញហើយផងដែរ ។
–បញ្ហាស្នេហា៖ រីឯគូគ្រងប្តីប្រពន្ធ ឬ គូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកមានចរចា ឬ ដោះស្រាយបញ្ហាអ្វីមួយតែងពុំឆ្លើយតបដូចក្តីបំណងឡើយ ។
-កិច្ចការងារ៖រាល់ការប្រកបការងារវិញឃើញថាជួបបញ្ហាស្មុគ្រស្មាញច្រើនបន្តិច ហើយក្រុមមនុស្សក៏ទម្លាក់បញ្ហាឱ្យច្រើននាំពិបាករែកពន់ដែរ។
-ការធ្វើជំនួញ៖ទោះជួបបញ្ហាខ្លះៗយាយីតែលោកអ្នកក៏នៅ អាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ៕
ឆ្នាំវក
ថ្ងៃនេះរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅលោកអ្នក ត្រូវជម្រុះ បញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវាសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។
-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿន និង ធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែង។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតតែង សមដូចប្រកប ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។
-បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតែងអាចទម្លុះទម្លាយ និងទទួលនូវជោគជ័យត្រឡប់មកវិញ។
-កិច្ចការងារ៖ការប្រកបការងារ ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ទំនាក់ទំនងឬរៀបចំពិធីអ្វីមួយ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច
ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ និងធ្វើមិនដឹងមិនឮចំពោះមនុស្សជុំវិញខ្លួនខ្លះទើបគ្មានបញ្ហាចោទឡើង។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវច្រងេងច្រងេងឡើយព្រោះថាផលអាក្រក់ៗនោះងាយកើតមានជាងសព្វមួយដង។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណង ហើយទីបំផុតកើតមានរឿងមើលមុខគ្នាមិនសូវចំថែមទៀត។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំកុរ
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖ថ្ងៃនេះផលល្អ និង មិនល្អនៅលាយឡំគ្នាក្នុងដំណើរជីវិតរបស់លោកអ្នក ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវ សម្រេចចិត្តលឿនឬធ្វើដោយមិនគិតមុខក្រោយឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយការលង់ជឿសម្តីជនបោកប្រាស់ដោយប្រការណាមួយ។
–បញ្ហាស្នេហា៖រីឯបញ្ហាគូគ្រងប្តីប្រពន្ធ និង គូស្នេហ៍ប្រុសស្រីមានការពាក់មុខយក្សព្រោះតែការទាស់សម្តីគ្នាច្រើន៕