ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ ពួកអ្នកជួយសង្គ្រោះបានទាញចេញទារកអាយុប្រាំពីរខែម្នាក់និងក្មេងស្រីជំទង់ម្នាក់ទាំងនៅមានជីវិតពីគំនរបាក់បែកនៃអាគារដួលរលំកាលពីថ្ងៃអាទិត្យ នៅពេលជិតមួយសប្តាហ៍ក្រោយរញ្ជួយដីខ្លាំងមួយនៅតួកគីនិងស៊ីរីដែលរហូតដល់ពេលនេះបានសម្លាប់មនុស្សជាង២៨.០០០នាក់។
មន្ត្រីនិងគ្រូពេទ្យបាននិយាយថា មនុស្ស២៤.៦១៧នាក់បានស្លាប់នៅតួកគីនិង៣.៥៧៤នាក់ស្លាប់នៅស៊ីរី ។សរុប ចំនួនស្លាប់ដោយរញ្ជួយដីកំលាំង៧,៨រិច្ឆទ័រកាលពីថ្ងៃចន្ទបានសម្លាប់មនុស្ស២៨.១៩១នាក់ គិតត្រឹមល្ងាចថ្ងៃសៅរ៍។
ប្រធានជួយសង្គ្រោះអង្គការសហប្រជាជាតិលោក ម៉ាទីន ហ្គ្រីហ្វហ្វីតស៍(Martin Griffiths)បាននិយាយថាលោករំពឹងថា ចំនួនមនុស្សស្លាប់ពីរញ្ជួយដីនេះនឹងកើនឡើងទ្វេបន្ទាប់ពីលោកបានទៅដល់តួកគីខាងត្បូងកាលពីថ្ងៃសៅរ៍ដើម្បីវាយតំលៃការខូចខាត។លោក ហ្គ្រីហ្វហ្វីតស៍ បានចុះទៅមើលតំបន់រងគ្រោះដោយរញ្ជួយដីខ្លាំងនៅការ៉ាមម៉ារ៉ាសកាលពីថ្ងៃសៅរ៍ ដោយលោកបានប្រាប់សារព័ត៌មានSky News ថាលោករំពឹងថាចំនួនមនុស្សស្លាប់នឹងកើនឡើងទ្វេឬលើសពីនេះ។
ពួកអ្នកជួយសង្ក្រោះរាប់ម៉ឺននាក់ក្នុងពេលជាមួយគ្នាក៏បាននិងកំពុងធ្វើការជីកកាយនៅតាមគំនរអាគារបាក់នានាទោះជាអាកាសធាតុត្រជាក់ដែលកាន់តែបង្កទុក្ខលំបាកដល់មនុស្សរាប់លាននាក់ដែលឥឡូវត្រូវការជំនួយបន្ទាន់។
ការព្រួយបារម្ភអំពីសន្តិសុខក៏នាំអោយផ្អាកប្រតិបត្តិការផ្តល់ជំនួយខ្លះហើយមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនចំពោះការលួចយកទំនិញឬព្យាយាមឆបោកជនរងគ្រោះក្រោយរញ្ជូយដីនៅតួកគី។
សារព័ត៌មានរដ្ឋបាននិយាយថា ទារកអាយុប្រាំពីរខែឈ្មោះហាមហ្សា ត្រូវបានជួយសង្គ្រោះនៅខេត្តហាតាយ(Hatay)ភាគខាងត្បូងនៅជាង១៤០ម៉ោងក្រោយរញ្ជួយដី នៅពេលនាងអេសម៉ា ស៊ុលតង់(Esma Sultan) អាយុ១៣ឆ្នាំ ក៏ត្រូវបានជួយសង្គ្រោះនៅទីក្រុង ហ្សាហ្សៀនតេប(Gaziantep)។
កាលពីថ្ងៃសៅរ៍ ពួកអ្នកជួយសង្គ្រោះបានទាញចេញទារកអាយុពីរខែម្នាក់និងស្ត្រីវ័យចាស់ម្នាក់ទាំងនៅមានជីវិតពីក្រោមគំនរថ្មអាគារបាក់ ក្រោយរញ្ជួយដីប្រាំថ្ងៃ។លោកយាយ មេណេកសេ តាបាក់(Menekse Tabak)អាយុ៧០ឆ្នាំត្រូវបានទាញចេញពីក្រោមគំនរថ្មនៅក្រុង ការ៉ាម៉ាន់ម៉ារ៉ា ក្រោមស្នូរអបអរនិងសម្រែកអរគុណព្រះ។
The Mexican search and rescue team pulled off a miracle, saving Menekse Tabak from a collapsed building in Kahramanmaraş, 121 hours after the earthquake. pic.twitter.com/6wsKjWyBq2
— Yusuf Erim (@YusufErim34) February 11, 2023
នៅទីក្រុងអាន់តាក្យា(Antakya) ទារកអាយុពីរខែម្នាក់ត្រូវបានរកឃើញនៅរស់ផងដែរ នៅ១២៨ម៉ោងរញ្ជួយដីបាក់អាគារសង្តត់វា។
First images of the tiny baby pulled out of the wreckage 128 hours later. And thousands more are buried under the rubble. #Deprem #Turkey #Τουρκια #TurkeyEarthquake #Hatay #antakya #Diyarbakır #Kahramanmaras #ADIYAMAN #Elbistan #Mersin #Adana #Antireport pic.twitter.com/WjYDRzM2Tz
— Partizan Yunanistan (@partizanGreece1) February 11, 2023
ទារកអាយុពីរខែត្រូវបានជួយសង្គ្រោះនៅ១២៨ម៉ោងក្រោយរញ្ជួយដី
A 5-month-old baby trapped under rubble in Hatay's Antakya district was rescued 131 hours later by miners from the Turkish Coal Corporation👏
— Tansu YEĞEN (@TansuYegen) February 11, 2023
បុរសអាយុ៦០ឆ្នាំត្រូវបានទាញចេញពីក្រោមថ្មទាំងនៅមានជីវិតកាលពីថ្ងៃសៅរ៍នៅ ក្រុងអាឌីម៉ាយ៉ានរបស់តួកគី
អង្គការសហប្រជាជាតិបានព្រមានថា យ៉ាងហោចណាស់មនុស្ស៨៧០.០០០នាក់ត្រូវការអាហារក្តៅជាបន្ទាន់នៅទូទាំងតួកគីនិងស៊ីរី ។នៅស៊ីរីតែមួយ មនុស្សដល់ទៅ៥,៣លាននាក់បាត់បង់ផ្ទះសម្បែងដោយរញ្ជួយដី និងមនុស្សជិត២៦នាក់នាក់រងផលប៉ះពាល់៕
ទីភ្នាក់ងារគ្រោះមហន្តរាយតួកគីបាននិយាយថា មនុស្សជាង៣២.០០០នាក់មកពីបណ្តាអង្គការតួកគីកំពុងធ្វើការស្វែងរកនិងជួយសង្គ្រោះ
អាកាសធាតុត្រជាក់បន្ថែមទុក្ខលំបាកដល់អ្នកនៅមានជីវិតពីរញ្ជួយដីនិងការងារជួយសង្គ្រោះ
អគ្គលេខាងអង្គការសុខភាពពិភពលោក(WHO)កាលពីថ្ងៃសៅរ៍បានទៅកាន់ទីក្រុងអាឡេបប៉ូ របស់ស៊ីរី ដើម្បីពិនិត្យនិងវាយតំលៃការរងគ្រោះពីរញ្ជួយដី។WHOបាននិយាយាថខ្លួនធ្វើការអំពាវនាវរកជំនួយ៤២,៨លានដុល្លារដើម្បីដោះស្រាយគ្រាអាសន្នសុខភាពសំរាប់អ្នកនៅរស់ពីរញ្ជួយដី