ដោយ: មុនីរ័ត្ន / ភ្នំពេញ: ថ្នាក់ដឹកនាំ និងសកម្មជនមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សនយោបាយផ្សេងៗ នៅតាមបណ្តាខេត្តមួយចំនួន បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។ ការមកចូលរួមនេះ ដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំរបស់ពួកគេដែលមិនមានគោលនយោបាយច្បាសលាស់ ញុះញង់ជេរប្រមាថ លាបពណ៌ បំបែកបំបាក់ជាតិ និងឲ្យបរទេសកាត់ជំនួយ គាបសង្កត់លើរដ្ឋាភិបាល។
លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសកម្មជនមកពីអតីតគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ នៅស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកញឹក ប៊ុនឆៃ បានស្វាគមន៍យ៉ាងកក់ក្តៅថ្នាក់ដឹកនាំ និងសកម្មជនមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សនយោបាយផ្សេងៗ ដែលបានស័្មគ្រចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ។
នៅក្នុងពិធីសំណេះសំណាលលោកញឹក ប៊ុនឆៃ បានលើកឡើងអំពីអំពើអាក្រក់របស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រព្រឹត្តនាពេលកន្លងមកមានដូចជា អោយបរទេសផ្តាច់ជំនួយ កុំឲ្យបរទេសមកជួយកម្ពុជា និងអោយបរទេសកាត់ការអនុគ្រោះ…។
លោកបានលើកឡើងថា លោក សម រង្ស៊ី មិនមាននយោបាយបង្រួបបង្រួមជាតិ មានស៊ីអត់ សែន។ យកលុយមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ដែលជាកម្លាំងញើសឈាមប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចែកគ្នាចាយ៕សរន / N