សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨

1334
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីណែនាំ​មិន​អនុញ្ញាត​លក់ដូរ និង​ពិសា​រគ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​ស​និង​ថ្ងៃ​បោះឆ្នោត​

​រាជរដ្ឋាភិបាល កម្ពុជា​បានធ្វើ​ការណែនាំ​មិន​ឲ្យ​មានការ​លក់ដូរ​និង​ពិសារ​គ្រឿង​ស្រវឹង ក្នុង​ថ្ងៃ ស និង ថ្ងៃ​បោះឆ្នោត​។ ការណែនាំ​យ៉ាង​ដូច្នេះ ដើម្បី​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តឡើង​ក្នុង​បរិយាកាស​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​០៦ កក្កដា ឆ្នាំ ២០១៨ ហើយ​ត្រូវបានធ្វើ​ផ្ស​ព្ធ​ផ្សាយ​នៅថ្ងៃនេះ ៕

*​កាកបាទក្រហមកម្ពុជា​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​អាយុជីវិត​មនុស្ស​ដោយសា​រ​គ្រោះមហន្តរាយ​ទឹកជំនន់​នៅ​ជប៉ុន​

​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៨​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ លោក តា​ដា​តេ​រូ កូ​ណូ​អេ (Mr. Tadateru KONOE)​ប្រធាន​សមាគមជាតិ​កាកបាទក្រហម​ជប៉ុន​ក៏ដូចជា ប្រជាជន​ជប៉ុន​នៅ​ទូទាំង ប្រទេស​ពិសេស​ក្រុមគ្រួសារ​នៃ​សព​នៅក្នុង​គ្រា​ដ៏​លំបាក​និង​ទុក្ខសោក​ដ៏ ធំធេង នៃ​គ្រោះទឹកជំនន់​និង​ការបាក់​ដី​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បានធ្វើឱ្យ​មនុស្ស​បាត់​ខ្លួន និង​បាត់​បង់ជីវិត​ជាច្រើន​នាក់ និង​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នូវ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ជាច្រើន នៅ​ប៉ែក​ខាងត្បូង និង​ខាងលិច នៃ​ប្រទេស​ជប៉ុន នា​ចុង​សប្តាហ៍​កន្លងទៅនេះ ៕

*​កម្ពុជា គ្រោង​នាំ​អំបិល​ចូល​លើសពី​បី​ម៉ឺន​តោន នៅ​ចុង​ឆ្នាំនេះ​

​ដោយសារ​ភ្លៀង​វាយលុក​ខ្លាំងពេក​តាំងពី​ដើមរដូវ រហូតមកដល់​ខែកក្កដា​នេះ ធ្វើ​ឲ្យ​ស្រែអំបិល​ជាង​៤.០០០​ហិកតា​មិនអាច​ផលិត​អំបិល​បាន ៕

*​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ជើងហោះហើរ​ពី ៧០ ទៅ ៩០ ជើង ក្នុង​មួយថ្ងៃៗ​

​នៅ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សព្វថ្ងៃ មាន​ជើងហោះហើរ ចាប់ពី ៧០ ទៅ ៩០ ជើង ក្នុង ១​ថ្ងៃៗ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Chloé Lapeyre នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ៕

 

*​យុទ្ធនាការ​ឃោសនាបោះឆ្នោត​៥​ថ្ងៃ​ប្រព្រឹត្តទៅ​បានល្អ តែមាន​បណ្តឹង​ចំនួន​មួយ​ប្តឹង​គណបក្ស LDP

​យុទ្ធនាការ ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ទូទាំងប្រទេស រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង ដោយ​គ្រប់​គណបក្សនយោបាយ​បាន​គោរព​ក្រមសីលធម៌​បានល្អ ៕

*​ក្រសួងសុខាភិបាល​ប្រកាស​ហាមឃាត់​ការធ្វើ​ចរាចរ និង ប្រើប្រាស់​រុក្ខជាតិ ខាត​

​រុក្ខជាតិ ខាត ( KHAT ) ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​ហាមឃាត់​ជា​ផ្លូវការ​ហើយ នូវ​ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំង​លក់ និង ការប្រើប្រាស់ ដោយ​ក្រសួងសុខាភិបាល បានចាត់ទុក​រុក្ខជាតិ ខាត នេះ ថា​ជា​រុក្ខជាតិ​ដែលមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ប្រភេទ Cathinone និង Cathine ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បាន​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ដែល​បាន​ចុះហត្ថលេខា​ដោយ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ៕

*​ស្ត្រី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​អំឡុងពេល​សម្រាលកូន​អាច​ទទួល​ប្រាក់​ឈ្នួល​រហូតដល់​១២០​ភាគរយ​

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​នៃ​ក្រសួង ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើងថា​កម្មករ​និយោជិត​ជា ស្ត្រី​ពេល​សម្រាក​មាតុភាព​នឹង​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​រយៈពេល​៩០ ថ្ងៃ​និង​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន​១២០​ភាគរយ​បន្ថែមទៀត​។ ក្នុងនោះ​ពី​ប​.​ស​.​ស​ចំនួន​៧០​ភាគរយ​និង​ពី​និយោជក​ដែលជា​ម្ចាស់​រោងចក្រ សហគ្រាស​គ្រឹះស្ថាន​ផ្តល់ជូន​ចំនួន​៥០​ភាគរយ ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម