ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាបានច្រាន ចោលការចេញលិខិតរបស់សារព័ត៌មាន VOD ដែលប្រើពាក្យសុំអធ្យាស្រ័យនិងស ម្ដែងការសោកស្ដាយជំនួសឱ្យការសុំទោស ។ ជាមួយគ្នានេះសម្តេចតេជោបានសម្រេច ឲ្យក្រសួងព័ត៌មានលប់អាជ្ញាប័ណ្ណវិទ្យុនេះ ចោលតែម្តង ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញតាម រយៈបណ្តាញសង្គមហ្វេសបុកនៅព្រលប់ថ្ងៃនេះថា ៖«តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ?ទុកជូនឯកឧត្ត ម ផៃ សុីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលា ការ។
សម្តេចបន្តថា”ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង៤៤ ឆ្នាំហើយក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង៣៨ឆ្នាំខ្ញុំពិត ជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេ សទួកគីដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪវាយទាំងកូនដែលកូននោះគឺ ហ៊ុន ម៉ាណែតដែលគាត់ពុំបានដឹងរឿងអ្វីសោះ ។ តើនេះ ឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោ យអចេតនានោះ?។”
សម្តេចបន្តថា”ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំស ម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេ ចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ។”
ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារ
កិត្តិយសរបស់ខ្លួនខ្ញុំសម្រេចបញ្ចប់រឿង
នេះដោយឲ្យក្រសួងព័ត៌មានលុបចោល
អាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេល នេះតទៅនិងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ៈ០០នាទីថ្ងៃ១៣ កុម្ភះ ២០២៣ជាកំហិត។
សូមសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យស ម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។យើងបិទតែ ការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។
សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុ នេះបង្វឹលលុយទៅប្រទេសវិញឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារ ធ្វើនៅកន្លែងផ្សេងទៀត៕