Views: 70 Post navigation អង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍បានរិះគន់បរាជ័យក្នុងការដឹកជញ្ជូនជំនួយចាំបាច់ទៅកាន់តំបន់ហែកហួរដោយសារសង្រ្គាមនៅស៊ីរី នៅពេលចំនួនមនុស្សស្លាប់ពីរញ្ជួយដីនៅតួកគីនិងស៊ីរីឡើងហួស៣៣.០០០នាក់។ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថាសម្ដេចមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីឡើយ។សម្ដេចបានលើកជាសំណួរថាហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ?។ការបញ្ជាក់ដូចនេះបន្ទាប់ពីកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈសម្ដេចតេជោបានសម្រេចឱ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណនិងបញ្ចប់ការផ្សាយរបស់វិទ្យុវីអូឌី (VOD)ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ។