ដោយៈ សុវណ្ណកុម្ភៈ/ភ្នំពេញៈ បន្ទាប់ពីយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃ Saiyuk លើសង្វៀន Thai Fight នៅទឹកទី១កន្លងមកនោះ ពេលនេះធឿន ធារ៉ា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខ្លួនឯង។
កាលពីយប់ថ្ងៃទី១១ កុម្ភៈ កន្លងទៅនេះធារ៉ាបានឈ្នះខ្សែក្រវាត់មួយទៀតលើទឹកដីខ្លួនឯង គឺឈ្នះក្នុងព្រឹត្តិការណ៍ «ខ្សែក្រវាត់គុនខ្មែរជើងឯកពិភពលោក» (IPCC Kun Khmer World Championship) ក្រោយពីផ្ដួលអ្នកប្រដាល់ប្រេស៊ីល Thiago Teixeira ឲ្យមានរបួសធំហើយត្រូវគ្រូពេទ្យបញ្ឈប់នៅទឹកទី៤។
ការប្រកួតដែលធ្វើនៅលើទឹកដីខេត្តស្វាយរៀងនោះ ធារ៉ាមានប្រៀបលើគូប្រកួតតាំងពីទឹកទី១មកម្ល៉េះ តែអ្នកប្រដាល់ប្រេស៊ីលក៏មិនខ្សោយដែរ។ នៅទឹកទី៤កែងរបស់ធារ៉ាបានទម្លុះរបាំងការពាររបស់ Thiago ធ្វើឲ្យអ្នកប្រដាល់ប្រេស៊ីលរូបនេះមានរបួសធ្ងន់ត្រូវគ្រូពេទ្យបញ្ឈប់តែម្ដងទៅ៕/R