ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖អ្នកកើតឆ្នាំកណ្តុរនៅ ខែ កុម្ភៈ នេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម។ក្នុងខែនេះដែរបើលោកអ្នកធ្វើអ្វីមួយមិនបានគិតឱ្យគ្រប់ជ្រុងជ្រោយទេ ងាយនឹងនាំឱ្យកើតនូវបញ្ហាណាមួយដែលនឹកស្មានមិនដល់ផង។

-កិច្ចការងារ៖​ការប្រកបការងារនេះថ្ងៃនេះវិញឃើញថាដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយតែងមានសញ្ញាភ្លើងខៀវបើករង់ចាំ ហើយធ្វើអ្វីៗក៏មានភាពសុខដុមគ្រាន់គាប់ប្រសើរជាងមុនដែរ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នក អាចបណ្តាក់ទុនរកស៊ីមិនថាតូចតាចឬធំដុំក្តីគឺតែងអាចហុចនូវផ្លែផ្កាសមប្រកបសឹងតែទាំងអស់។

រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចទៅនឹងត្រីក្នុងទឹកនារដូវវស្សាដូច្នេះដែរ៕

 

ឆ្នាំឆ្លូវ

 

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំកណ្តុរនៅខែកុម្ភៈនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យប៉ះទង្គិចទៅលើកិច្ចការងារដែលមានទាំងជោគជ័យនិងបរាជ័យ ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួង​រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះទាំងស្រ្តីបុរសការរស់នៅ ឃើញថាលោកអ្នកមានភាពល្អប្រសើរ ហើយមនុស្សដែលប៉ងអាក្រក់ក៏មិនអាចធ្វើអ្វីបានដែរ ផ្ទុយទៅវិញមានតែចាញ់ប្រៀបអ្នកថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារវិញបើមានការពុះពារឃើញថាតែងសម្រេចដល់ចប់ចុងដើម ហើយ ក៏តែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្តដែរ។

-ការធ្វើជំនួញ៖អ្នកប្រកប របរជួញដូរបើមានការប្រឹងប្រែងឃើញថាផលកម្រៃអាចហុចមកវិញគ្រាន់ចិញ្ចឹមគ្រួសារជានិច្ច។

សម្ព័ន្ធស្នេហាកំលោះក្រមុំឬសូម្បីតែប្តីប្រពន្ធ ក្តីបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាឬដោះស្រាយជាមួយគ្នាហើយ៕

 

ឆ្នាំថោះ

 

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំទន្សាយនៅថ្ងៃនេះបើមានបញ្ហាអ្វីក៏ដោយតោងតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អមិនត្រូវឆេវឆាវគ្មានហេតុផល ប្រយ័ត្នខ្លួនឯងត្រូវសោះទីបំផុតក្លាយជាអ្នកមានកំហុសទៅវិញ។

-កិច្ចការងារ៖ការបំពេញការងារនៅពេលនេះវិញលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។

រីឯសម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្ត អ្វីគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះសម្រាប់ស្រ្តីឱ្យប្រយ័ត្នការទទួលរងឧប្បត្តិហេតុយាយី និង ការធ្វើឱ្យបាត់របស់របរដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារ បើចង់សម្រេចចិត្តអ្វីមួយឬធ្វើអ្វីមួយមានការប្រយ័ត្នប្រយែងនោះក៏មិនមានរឿងមិនល្អចូលយាយីនាំដំបៅចិត្តដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯង ដោយសារអតិថិជនលែងមកក្បែរ។

រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយ៕

 

ឆ្នាំ្មមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅមានភាពស្រស់ស្រាយ និងភាពសុខដុមគួរសម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្ស ស្វាគមន៍រាក់ទាក់។

-កិច្ចការងារ៖ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកគាប់ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខ និងក្រុមមនុស្សជួយជ្រោមជ្រែងច្រើនដែរ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។

រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់យ៉ាង នោះបញ្ហាតូចធំពិតជាមិនអាចរត់ចូលមកបានឡើយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកទាល់តែខិតខំប្រឹងប្រែងបន្តិចទើបផលលំបាករត់ចេញហើយភាពភ្លឺថ្លាដែលជាជ័យជំនះរត់ចូលជំនួសវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះដោយការរកផលចំណូលតឹង ឯចំណាយច្រើនធ្វើឱ្យលោកអ្នកទទួលអម្រែកធ្ងន់ ម្ល៉ោះហើយត្រូវចេះចាយវាយក្បិតក្បៀតបន្តិចដើម្បីចៀសវាងនូវវិបត្តិដល់សេដ្ឋកិច្ចគ្រួសារចោទឡើង។

សម្ព័ន្ធស្នេហាប្រុសស្រីបើឃើញថាទៅមុខលែងរួចបន្តទៅទៀតហើយ និងលោកអ្នកចង់បញ្ចប់ចំណងស្នេហានេះក៏ជាពេលវេលាល្អប្រពៃណាស់៕

 

ឆ្នាំវក

 

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ ឬក៏ដោះស្រាយរឿងរាវធំដុំ ពីព្រោះថាផលសម្រេចនោះឃើញថាមានតិចតួច ហើយងាយកើតមានទំនាស់យូរអង្វែងថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារក៏តែងមិនសម្រេចដូចបំណងតាមការប៉ងទុកទេ និងក្រៅពីនេះកិច្ចការខ្លះគេទម្លាក់កំហុសមកទុកឱ្យថែមទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតែងកើតមានរឿងរាវរកាំរកូសព្រោះតែមានក្រុមមនុស្សបង្កផលលំបាកច្រើន ដូចនេះបើមិនចេះដោះស្រាយទេ ពេលខ្លះរឿងរាវតូចសោះអាចប្រែរីកជាធំផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការស្មុគស្មាញហើយងាយកើតជម្លោះវិវាទណាស់ ដូចនេះលោកអ្នកត្រូវចេះកាត់បន្ថយការប្រកែប្រកាន់ចេញខ្លះទើបប្រសើរ៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖អំឡុងពេលកន្លងមកនេះដំណើរជីវិតរបស់លោកអ្នកជួបលើកំណាត់ផ្លូវរដិបរដូបច្រើន ហើយធ្វើអ្វីក៏តែងកើតបញ្ហាប្រទាំងប្រទើសមិនសូវរលូនល្អដែរ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកទទួលរងការហត់នឿយច្រើន ហើយការងារទាល់តែខិតខំពុះពារបន្តិចទើបផលល្អៗហុចឱ្យគ្រាន់ជាទីពេញចិត្តទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូវវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយកម្លាំងកាយចិត្តស្ទើរស្លាប់តែនៅផ្គាប់ចិត្តគេមិនត្រូវថែមទៀត៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះការរស់នៅ លោកអ្នក ងាយជួបបញ្ហាមិនល្អមួយចំនួនចូល យាយី ហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេ ពិតជាជួបផលលំបាកជាក់ជាពុំខាន។

-កិច្ចការងារ៖ការប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹងឆ្នាំងបាយមិនឱ្យស្ងួតអញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណងជានិច្ច៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះដួងរាសីដាំក្បាលចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងក្រែងជួបបញ្ហាអាក្រក់ណាមួយត្រូវពិបាកក្នុងការរែកពន់។

-កិច្ចការងារ៖ទាំងស្រ្តីបុរសចំពោះការបំពេញការងារត្រូវយកចិត្តទុកដាក់ ហើយបើសិនធ្វេសប្រហែសតែបន្តិចការងារធំៗដែលជាបញ្ហាប្រាក់កាស និងត្រូវរបូតចេញពីដៃតែម្តង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នសម្តីលេងម៉េះម៉ោះ នាំកើតជាជម្លោះវិវាទប៉ុណ្ណោះ៕