ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ។
ដំណើរទស្សនកិច្ចនេះមានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ដល់១៤ ខែកុម្ភៈតបតាមការអញ្ជើ ញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនា យករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះថាៈក្រោយជំនួបចរចាទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ សម្ដេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រី ឡាវនិងចុះហត្ថលេខាចុះលើឯកសារសំខា ន់ពីរដែលឯកសារទី១ គឺផែនការសកម្មភាពសម្រាប់អនុវត្តក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង(២០២៣- ២០២៨) ឯក សារនេះជាផែនទីបង្ហាញផ្លូវដែលគ្របដណ្ដប់លើគ្រប់វិស័យទាំងអស់ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការវាងស្ថា ប័នក្នុងការលើកកម្ពស់ទំនាក់ទំនងវិស័យនយោបាយ វិស័យការពារជាតិ វិស័យសេដ្ឋ កិច្ចនិងបច្ចេកទេស សង្គមនិងវប្បធម៌និងទំនាក់ទំនងអន្តរជាតិ ។
ឯកសារទី២ សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងចុះលេខាជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ លើសិទ្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជា ណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិ តប្រជាធិបតេយ្យឡាវ ។
បើតាមលោក ស្រ៊ី ថាមរុង្គ ការកំណត់ព្រំដែ នរវាងព្រះរាជាណាចក្រកម្ពុជានិងឡាវគឺសម្រេចបាន ៨៦% ហើយក្នុងនោះបានបោះបង្គោលព្រំដែនចំនួន ១២១បង្គោល ។ ហើយបច្ចុប្បន្នបានឯកភាពគ្នាពង្រីកបង្គោ លព្រំដែនឲ្យកាន់តែធំនិងរឹងមាំនិងបោះប ង្គោលថែមទៀតនៅចន្លោះមង្គលនីមួយៗដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជានិងកូន ចៅជំនាន់ក្រោយបានដឹងអំពីព្រំដែននៃប្រ ទេសរបស់ខ្លួន។ ហើយនៅសល់ ១៤ ភាគរយទៀតភាគីទាំងពីរបានព្រមព្រៀ ងគ្នានឹងបញ្ចប់ការដោះស្រាយបញ្ហាព្រំ ដែនឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាង មុខ។ នៅក្នុងនោះភាគីទាំងពីរក៏បានឯកភាពគ្នាឲ្យអ្នកជំនាញផែនទីបារាំងមកជួយគូសចំលងផែនទីរវាងប្រទេសទាំងពីរឡើងវិញ ។ ព្រោះផែនទី ១ លើ ១០០ ០០០ វាតូចពេកយើងពិបាកនឹងកំណត់ភូមិសាស្ត្រដូច្នេះត្រូវពង្រីកទៅ ជាផែនទី១ លើ ៥០០០០ ដើម្បើឱ្យបានធំបន្តិចស្រួលក្នុងការកំណត់ភូមិសាស្រ្ត ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយលោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវនិងលោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជាទទួលការជួបសម្តែងការ គួរសមពីសំណាក់ប្រធានសមាគមមិត្ត ភាពឡាវ-កម្ពុជា។ ហើយនៅពេលទៅ ដល់នៅថ្ងៃនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏នឹងអនុញ្ញាតឲ្យសិស្សនិស្សិតនិងសិក្ខាកាមផ្នែកយោធានិងនគរបាលតែកំពុងសិក្សានៅក្នុងប្រទេសឡាវចូលជួបសម្ដែងការគួរសមផងដែរ។
នៅក្នុងឱកាសនោះលោកនាយករដ្ឋ មន្ត្រីឡាវនឹងបំពាក់គ្រឿងឥស្សរយស ជូនដល់ប្រធានក្រុមហ៊ុននិងអ្នកឧកញ៉ាកម្ពុជាមួយចំនួនដែលបានបរិច្ចាគថវិកា របស់ខ្លួនជួយដល់ប្រទេសឡាវនៅពេ លដែលនាយករដ្ឋមន្ត្រីឡាវមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីលើកមុន។
ក្នុងឱកាសទស្សនកិច្ចនៅប្រទេសឡាវសម្ដេចនាយករដ្ឋមន្ត្រីនិងទទួលការបំ ពាក់គ្រឿងឥស្សរិយយសខ្ពស់បំផុតរប ស់ប្រទេសឡាវពីលោកប្រធានរដ្ឋឡាវផងដែរ គឺមេដាយ អ៉ីសៃ ឡាងសាងដែលមានគុណតម្លៃខ្ពស់បំផុតរបស់ប្រ ទេសឡាវសម្រាប់ថ្វាយចំពោះព្រះមហា ក្សត្រ និងឥស្សរជននៃបណ្ដាថ្នាក់ដឹកនាំប្រទេសជាមិត្តដែលបានរួមចំណែកក សាងនូវទំនាក់ទំនងល្អជាមួយនឹងប្រទេ សឡាវ ដែលជាកិត្តិយសមួយទៀតស ម្រាប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការដឹក នាំប្រទេសកសាងទំនាក់ទំលងល្អជាមួ យប្រទេសឡាវ។
គួររំលឹកជូនថាកាលពីឆ្នាំ ២០២១ នា យករដ្ឋមន្ត្រីឡាវបានអញ្ជើញមកពេញទស្សនកិច្ចនៅកម្ពុជាដែលជាប្រទេសទីមួយនៅពេលដែលលោកត្រូវបានតែ ងតាំងជានាយករដ្ឋមន្ត្រីឡាវ។តែលោក នាយករដ្ឋមន្ត្រីឡាវចាស់ត្រូវបានលា ឈប់ដោយសារបញ្ហាសុខភាពហើយឆ្លើយតបទៅហ្នឹងនាយករដ្ឋមន្ត្រីឡាវថ្មីដែលទើបនឹងបានជ្រើសតាំងនៅពេលនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សន កិច្ចផ្លូវការបន្ទាប់ពីទស្សនកិច្ចរបស់ស ម្ដេចនៅប្រទេសឡាវកាលពីឆ្នាំ២០១៨ ហើយទស្សនកិច្ចលើកនេះអាចចាត់ ទុកថាជាទស្សនកិច្ចប្រវត្តិសាស្រ្តមួយដោយសារក្រោយជំងឺកូវីដ១៩ បានស្ងប់ស្ងាត់ទៅ ហើយប្រទេសទាំងពីរបានបើកទំព័រថ្មីមួយទាំងទេសចរណ៍និងសេដ្ឋកិច្ចដែលធ្វើឲ្យទំនាក់ទំនងរបដែលមានកន្លងមកជាហូរហែកាន់រឹងមាំ ។កម្ពុជាឡាវបាមកសាងទំនាក់ទំនងការ ទូតតាំងពីឆ្នាំ ១៩៥៦ គឺមានរយៈពេលជាង ៦៧ ឆ្នាំ ។ទំនាក់ទំនងនេះវាមានលក្ខណៈស៊ីជម្រៅជាបងប្អូនផង ជិត ខាងល្អផង តស៊ូសហប្រតិបត្តិការប្រ ឆាំងនឹងចក្រព័ត្តិនិយម រហូតទទួលបានឯករាជ្យរៀងៗខ្លួនហើយបន្តពូនជ្រុំ ទំនាក់ទំនងល្អជាបងប្អូនល្អជាមិត្តជិត ខាងល្អ សហការលើគ្រប់វិស័យជួយគ្នាទៅវិញទៅមក ។
ចាប់តាំងពីបើកប្រទេសឡើងវិញនេះ អ្វីៗបានចាប់ផ្ដើមមានលក្ខណៈល្អប្រសើរ គេសង្កេតឃើញថាកំណើនសេដ្ឋកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវទោះបីក្នុងអំឡុងកូវីដ១៩ ការនាំ ចេញនាំចូលរបស់ប្រទេសទាំងពីរមាន ការកើនឡើង ថ្វីត្បិតថាទំហំនៅតូចតែវាបានកើនឡើងដល់ជាង៥០%ហើយចំ នួនទេសចរឡាវមកទស្សនាកិនៅកម្ពុ ជាក៏បានកើនឡើងប្រមាណជិត១ ម៉ឺននាក់ផងដែរនៅឆ្នាំកន្លងមក។ ជើងហោះ ហើរក៏មានការបង្កើនជាងមុនហើយដែលពីមុននេះយើងមានពីលួងប្រាបាងមកភ្នំពេញតែបច្ចុប្បន្នយើងមានពីប៉ាកសេ ពីលួងប្រាបាងទៅកាន់ខេត្តសៀមរាបក្នុងមួយសប្តាហ៍ ៣ជើងផងដែរដែលជាការធ្វើឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានលក្ខណៈល្អប្រសើរឡើង។
ក្នុងឱកាសបំពេញទស្សនកិច្ចនោះលោ កនាយករដ្ឋមន្ត្រីឡាវនឹងរៀបចំកម្មវិធីជប់ លៀងជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅពេលរាត្រីនេះហើយថ្ងៃស្អែ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានឹងវិលត្រ ឡប់មកវិញនៅពេលរសៀលបន្ទាប់ពីអា ហារថ្ងៃត្រង់៕