ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖អង្គភាពសារព័ត៌មានចិនមួយបានរាយការណ៍អំពីការប្រទះឃើញវត្ថុហោះមិនស្គាល់អត្តសញ្ញាណមួយនៅលើដែនទឹកក្នុងទីក្រុងឈីញដាវ(Qingdao)នៃខេត្តសានទុងភាគខាងកើត។
របាយការណ៍បាននិយាយថា និយោជិតម្នាក់នៃអាជ្ញាធរអភិវឌ្ឍន៍សមុទ្រក្រុងឈីញដាវ បាននិយាយថា «អាជ្ញាធរពាក់ព័ន្ធ»កំពុងត្រៀមទម្លាក់វត្ថុនេះចុះ តែមិនបញ្ជាក់ថាវត្ថុនេះជាអ្វីទេ។
របាយការណ៍បានបន្ថែមថា អ្នកនេសាទក្នុងតំបន់នេះត្រូវបានប្រាប់អោយមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព។
សូមបញ្ជាក់ថា អាម៉េរិកនិងកាណានៅជាងមួយសប្តាហ៍កន្លងទៅបានបាញ់ទម្លាក់វត្ថុហោះក្នុងរយៈកំពស់ខ្ពស់ចំនួនបួនរួមមានមួយជាបាឡុងហោះរបស់ចិនដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនអះអាងថាជាយានចារកម្មដែលចិនបញ្ជូនទៅ។ចិនបានអះអាងថាបាឡុងនេះធ្វើកិច្ចការសិក្សាស្រាវជ្រាវស៊ីវិលដោយផ្តោតជាសំខាន់លើអាកាសធាតុហើយបានថ្កោលទោសចំណាត់ការរបស់អាម៉េរិកនិងបានព្រមានចាត់វិធានការសងសឹកសមស្រប៕
រូបភាពអ្នកនេសាទនៅក្រុងឈីញដាវរបស់ចិនខាងកើតកាលពីឆ្នាំមុន។ទីក្រុងនេះបានប្រាប់អ្នកនេសាទអោយប្រុងប្រយ័ត្នចំពេលមានសេចក្តីរាយការណ៍អំពីវត្ថុហោះលើទីក្រុងនិងអាជ្ញាធរត្រៀមទម្លាក់វា