ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុ ជាបានអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៣ កុម្ភៈ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ។
វត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ដល់ព្រលានយន្តហោះរួមមានអស់លោកជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវតំណាង ក្រសួងការបរ ទេសឡាវ ,លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចំនួន៨៦រូប ។
លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវមានប្រសាសន៍ឲ្យដឹងថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវជួបការលំបាកលើអត្រាការប្រាក់ ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះដែលមានការលំបាកក្នុងការប្តូរប្រាក់ ។ លោកស្រីបន្តថានិស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមានសិក្សាលើឯកទេសស្ថាបត្យ កម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច ។ ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំ មាននិស្សិតសិក្សាលើវិស័យការពារជាតិនិងនគរបាលជាតិផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ដែលសិក្សានៅក្រៅប្រទេសតួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុតដើម្បីនាំយកចំណេះដឹងទាំងនោះមកបម្រើប្រទេសជាតិជាទីស្រឡាញ់របស់យើងឲ្យអស់ពីសមត្ថភាព។ សម្តេច តេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវខិតខំធ្វើនូវអំពើល្អត្រូវមានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិតនិងនិស្សិតពិសេសត្រូវធ្វើនូវអំពើ ល្អជាមួយនិងប្រជាជនឡាវ ចូលរួមការងារសង្គមនិងចេះជួយយកអាសាគ្នាពោលគឺពេលដែលយើងរស់នៅជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញពីគ្នាឲ្យគេនឹករលឹក។
សម្តេចតេជោក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោកនិងសភាពការណ៍ក្នុងប្រទេសពិសេសត្រូវតាម ដាននិងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដកុំជឿតាមការបោកបញ្ឆោតពីជនអគិតមួយចំនួនដែលបំភ្លៃការពិតពីការដឹកនាំនិងការរីកចំរើនរបស់ប្រទេ សកម្ពុជា។
នាឱកាសនោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់និស្សិតទាំងអស់ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវផងដែរ។ សម្តេច តេជោបានស្នើឲ្យ មានការយោគយល់ចំពោះការលំបាករបស់និស្សិតលើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវដោយសាតែការជួបនិងវិបត្តិកូវីដ១៩ ។ សម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ ។
សម្តេចតេជោបន្តថាដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះសម្តេចនិងពិភាក្សាគ្នាមួយនិងភាគីឡាវក្នុងការពង្រឹងកិច្ចសហប្រតិ បត្តិការឲ្យកាន់មានសន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខាលើការបោះបង្គោលព្រំដែនកម្ពុជាឡាវ ។ សម្តេចក៏បានមានប្រសាសន៍លើក ឡើងពីការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយភាគីឡាវលើការជំរុញការហោះហើរត្រង់ ទេសចរណ៍ និង ថាមពលអគ្គិសនី៕