​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​១១​នាក់​ឆ្លងដែន​គ្មាន​លិខិត​និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​

903
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៨​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញដើម្បីចុះត្រួតពិនិត្យ​គោលដៅ​៖ ហាង​កោស​ជប់ និង​ម៉ាស្សា ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន ២ ខណ្ឌមានជ័យ​។​

​បាន​ពិនិត្យឃើញ​មាន ជនបរទេស​ចំនួន ១១​នាក់ ស្រី ១០​នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​និង​ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​ក្រុម​ប្រតិបត្តិការ​បាន​បញ្ជូន​ជនបរទេស​ចំនួន ១១​នាក់ ស្រី ១០​នាក់ ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់ ៕S/​

​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​១១​នាក់​ឆ្លងដែន​គ្មាន​លិខិត​និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​

ទីតាំងផ្សាយពាណិជ្ជកម្ម