​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ភព​ទឹកកក​តូច​មួយ​នៅ​ឆ្ងាយ​ហួស​ពី​ភព​ណិប​ទូន មាន​កង​រង្វង់​មួយ​ដូច​កង​រង្វង់​ជុំវិញ​ភព​សៅ​រ៍ដែរ​។ គួរ​ឱ្យ​ងឿងឆ្ងល់ កង​រង្វង់​នេះ​គឺ​ស្ថិតនៅ​ចម្ងាយ​មួយ ដែល​ការ​គណនា​ទំនាញ​សាមញ្ញ​បង្ហាញថា​មិន​គួរ​មាន​ទេ​។​

​សាស្ត្រាចារ្យ ព្រូ​ណូ ម័រ​ហ្គា​ដូ (Bruno Morgado) មកពី​សាកលវិទ្យាល័យ Federal University of Rio de Janeiro ក្នុង​ប្រទេសប្រេ​ស៊ីល បាន​និយាយថា “​នោះ​ពិតជា​ចម្លែក​ណាស់​”​។​

​លោក​គឺជា​អ្នកនិពន្ធ​ឈានមុខ​នៃ​ឯកសារ​មួយ​ដែល​បាន​បោះពុម្ព​នៅក្នុង​ទស្សនា​វ​ដ្តី Nature​ក្នុង​ខែកុម្ភៈ ដែល​ពណ៌នា​អំពី​កង​រង្វង់​ដែល​ព័ទ្ធជុំវិញ​ភព​ក្វា​វ៉ា (Quaoar) ដែល​មាន​អង្កត់ផ្ចិត​ប្រហែល ១.១២៦ គីឡូម៉ែត្រ គោចរ​ជុំវិញ​ព្រះអាទិត្យ​នៅ​ចម្ងាយ​ប្រហែល ៦,៤ ពាន់​លាន​គីឡូម៉ែត្រ​។​

​ភព​ក្វា​វ៉ាគឺ​តូចជាង​ពាក់កណ្តាល​នៃ​អង្កត់ផ្ចិ​តរបស់​ភព​ភ្លុយ​តូ និង​មាន​ទំហំ​ប្រហែល​មួយ​ភាគ​បី​នៃ​អង្កត់ផ្ចិត​របស់​ព្រះ​ចន្ទ​។​

​វា​ទំនងជា​មាន​ទំហំ​ធំ​ល្មម​ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​ភព​តឿ ដែល​ទាញ​ដោយ​ទំនាញ​របស់​វា​ចូលទៅ​ក្នុង​ស្វ៊ែរ (Sphere)​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​និយាយ​បាន​ច្បាស់​អំពី​វា​នោះ​ទេ​ពីព្រោះ​រូប​​ភាព​ដែល​ថត​ដោយ​សូម្បី​តែ​កែវយឹត​ដ៏​មាន​ឥទ្ធិពល​បំផុត​ក៏​បាន​បង្ហាញ​ដែរ​ថា ភព​ក្វា​វ៉ា​គ្រាន់តែ​ជា​សារធាតុ​ក្រាស់​ដែល​មើលមិនឃើញ​។ សារធាតុ​ក្រាស់​នេះ​ក៏​មាន​ព្រះ​ចន្ទ​របស់​វា​ផងដែរ គឺ​ឈ្មោះ វៃ​វ៉ូត (Weywot)​។​

​ភព​ក្វា​វ៉ា​គោចរ​ជុំវិញ​ព្រះអាទិត្យ​នៅក្នុង​ក្រវ៉ាត់​គុយ​ភើ (Kuiper) ដែល​ជា​តំបន់​នៃ​កម្ទេចកម្ទី​ត្រជាក់​កក​ស្ថិតនៅ​ហួស​ពី​ភព​ណិប​ទូន ដែល​រួមមាន​ទាំង​ភព​ភ្លុយ​តូ​ផងដែរ​។ កង​រង្វង់​នេះ​មិន​អាច​មើលឃើញ​នៅក្នុង​រូបភាព​កែវយឹត​ទេ​។ តារាវិទូ​បាន​រកឃើញ​វា​ដោយ​ប្រយោល នៅពេល​ដែល​ផ្កាយ​ឆ្ងាយៗ​បាន​កើត​ឡើង​នៅ​ពីក្រោយ​ភព​ក្វា​វ៉ា ហើយ​បាន​បាំង​ពន្លឺ​របស់​ពួកវា​៕

​កង​រង្វង់​ត្រូវបាន​រកឃើញ​គោចរ​ជុំ​វិភព​ក្វា​វ៉ា​