ដោយៈចាន់តូ/ភ្នំពេញ៖ កុមារីជនជាតិចិនមានវ័យប្រមាណជា៣ឆ្នាំម្នាក់បានធ្លាក់ពីលើ អាគារខុនដូរ CAMATION .E1 ដែលស្ថិតនៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បណ្តាលអោយស្លាប់នៅកន្លែងកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីថ្ងៃ ត្រង់ទី១៣ខែ កុម្ភះឆ្នាំ ២០២៣ ។

កុមារីរងគ្រោះនោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ តែត្រូវបានម្តាយ មិនអស់ចិត្ត បញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញកុមារីរូបនោះបានធ្លាក់ពីលើអាគារខុនដូរ ជាន់ទី៨ មកក្រោម លុះក្រោយមក គេឃើញម្តាយជាជនជាតិចិន បានរត់ចុះមក ហើយអង្គុយយំនៅចំពោះមុខសពកូនស្រី ដោយសារតែ មិនអស់ចិត្ត ក្រោយមក ក៏បានហៅម៉ូតូកង់៣បញ្ជូន ទៅកាន់មន្ទីរពេទ្យ តែកូនស្រីបានស្លាប់បាត់ទៅហើយ ។ កុមារីជនជាតិចិនរូបនោះ បានស្នាក់នៅ ជាមួយម្តាយ និងបងប្រុសអាយុ ប្រមាណ៦ឆ្នាំ ជាទូទៅក្មេងស្រី រូបនោះរពិសណាស់ ។ មិនដឹងជាមូលហេតុ អ្វីនោះទេបានជាក្មេងស្រីនោះធ្លាក់ពីលើអាគារជាន់ទី៨បែបនេះ។

បន្ទាប់ពី ធ្លាក់នគរបាលក៏បានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ៕/PC