ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្តីពីការចុះអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្ត
ក្រោមការដឹកនាំដោយ លោក លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង អមសាលាឧទ្ធរណ៍ភ្នំពេញ លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត និង មន្រ្តីពាក់ព័ន្ធជាច្រើនរូប ។
លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ចំពោះការចុះអនុវត្តច្បាប់របស់សមត្ថកិច្ចកន្លងមក មានភាពល្អប្រសើរច្រើន តែក្នុងនាមយើងជាមន្រ្តីនគរបាលនៅតាមមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ចុះបង្រ្កាបបទល្មើសផ្សេងៗអោយខានតែបាន ដោយធ្វើយ៉ាងណាដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន។
លោក.អ៉ិតសុធា.បានអោយដឹងទៀតថស អង្គពិធីបានជម្រុញអោយមន្រ្តីនគរបាលយុត្តិធម៌ធ្វើការចុះផ្សព្វផ្សាយច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋនៅតាមបណ្តាស្រុក ឃុំ-សង្កាត់ និងតាមភូមិនីមួយៗ ក្នុងខេត្តអោយនាំគ្នាគោរពច្បាប់ និងត្រូវរាយការណ៍ជូនសមត្ថកិច្ចករណីមានបទល្មើសផ្សេងៗដែលកើតមានឡើង។
លោក លឹម សុគន្ថា និង លោក មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ភ្នំពេញ បានបញ្ជាក់ផងដែរថា ការចុះធ្វើអធិការកិច្ចនៅស្ថាប័នអយ្យការនិងមន្ត្រីនគរបាលយុត្តិធម៌ និងពន្ធនាគារខេត្តកំពង់ឆ្នាំងក្នុងដែនសម្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ មានសារៈសំខាន់ណាស់ ហើយជាគោលដៅ ទី១ ចង់ពង្រឹងច្បាប់ និងផ្នែកនីតិវិធីដល់មន្ត្រីនគរបាលយុត្តិធម៌ដែលជាអ្នកអនុវត្តច្បាប់ និង ទី២ គឺពិនិត្យលើផ្នែកនីតិវិធី និងដោះស្រាយបញ្ហាប្រឈមនានាដែលមន្រ្តីនគរបាលយុត្តិធម៌បានអនុវត្តកន្លងមក ហើយលោកបានណែនាំអោយមន្រ្តីនគរបាលយុត្តិធម៌ និងអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លូនស្របតាមនីតិវីធីដែលមានជាធរមាន និងបានត្រឹមត្រូវតាមច្បាប់ជាពិសេសការអនុវត្តច្បាប់ចំពោះ ជនសង្ស័យដែលជាអនីតិជនអាយុក្រោម១៨ឆ្នាំ។
ជាមួយគ្នានេះផងដែរក្រោយពីលោកបានទទួលនូវរបាយការណ៍ និងសេចក្តីរាយការណ៍និងស្តាប់ការរាយការណ៍របស់ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាសាលាដំបូងខេត្ត ពីការអនុវត្តច្បាប់របស់អយ្យការ មន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារ ៕/PC