ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសន្និសីទរួមគ្នាជាមួយសមភាគីឡាវលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវបន្ទាប់ពីជំនួបទ្វេភាគីកាលពីល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ ២០២៣ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវបានមានប្រ សាសន៍ឲ្យដឹងថា៖ភាគីទាំងពីរបានឯកភាពគ្នាទាក់ទងនឹងការតភ្ជាប់រវាងខេត្តចំប៉ាសាក់របស់ឡាវនិងខេត្តព្រះវិហាររបស់កម្ពុជា,ខេត្តអាត់តាពើរបស់ ឡាវជាមួយនឹងខេត្តរតនគិរីរបស់កម្ពុជាដែលនេះគឺជាការផ្ដល់អំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោបានឲ្យដឹងទៀតថាជាមួយគ្នានេះយើងក៏បានពិភាក្សាគ្នាទាក់ទងនឹងការតភ្ជាប់ផ្លូវដៃល្បឿនលឿនរវាងកម្ពុជាជាមួយឡាវនិងបណ្ដាប្រទេសដទៃទៀតរាប់ទាំងកម្ពុជាផងដែរ ។ ការពិភាក្សារបស់យើងក៏គ្របដណ្ដប់ទៅលើវិស័យទេសចរណ៍និងមានការតភ្ជាប់វិស័យទេសចរណ៍ តាមផ្លូវគោក ផ្លូវអា កាសនិងអាចតភ្ជាប់ការធ្វើដំណើរ ពីទីក្រុងលួងប្រាបាង្គប្រទេសឡាវ មកទីក្រុងសៀមរាប ឬ ភ្នំពេញ ដែលអាចផ្ដល់ឱកាសសម្រាប់អ្នកទេសចរណ៍សម្រាប់គោលដៅទៅកាន់ប្រទេសឡាវផង និង កម្ពុជា ហើយ ក៏ជាការផ្ដល់ឱកាសផ្លាស់ប្តូរសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានទៀតថា៖ដូចដែរ លោកនាយករដ្ឋមន្រ្តីឡាវបានលើកយើងនឹងបន្តការខិតខំដើម្បីធ្វើកិច្ចការទាំងឡាយទាក់ទងនឹងបញ្ហាព្រំ ដែនឲ្យទៅជាព្រំដែ នដែលមានសន្តិភាពនិងសហប្រតិបត្តិការនិងដោះស្រាយបញ្ហាទាំងអស់នៅពេលខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែនបានប្រកាសឲ្យដឹងផងដែរថា៖សម្តេចបានប្រកាសជូនលោកនាយករដ្ឋមន្រ្តីឡាវទាក់ទិនការផ្លាស់ប្តូរអ្នកទោសមិនចាំបាច់រង់ចាំធ្វើបដិការទេកម្ពុជា សម្រេចនឹងផ្ដល់អ្នកទោសឡាវដែលជាប់ទោសនៅក្នុងប្រទេសកម្ពុជាឲ្យមកកាន់ប្រទេឡាវនៅមុនចូលឆ្នាំខ្មែរឬហៅថាសង្ក្រាន្តដែលយើងធ្វ់រួមគ្នានាពេលខាងមុខ ។

កម្ពុជាក៏ធ្វើការងារដូចច្នេះដែរជាមួយព្រះរាជាណាចក្រថៃ ហើយជំរុញអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការងារជាមួយភាគីថៃ ដើម្បីធ្វើការជម្រុញឲ្យអ្នកទោសដែលជាប់ទៅ នៅក្នុងប្រទេសកម្ពុជាបានវិលទៅកាន់ប្រទេសថៃឲ្យបានមុនចូលឆ្នាំខ្មែរ។ហើយខ្ញុំក៏បានប្រាប់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើការជាមួយរដ្ឋមន្ត្រីក្រ សួងយុត្តិធម៌ដើម្បីធ្វើការងារនេះឲ្យបានឆាប់។

ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវបដែលបានអញ្ជើញខ្ញុំមកធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតប្រជាធិប តេយ្យឡាវ ហើយការពិភាក្សារបស់យើងប្រកបដោយផ្លៃផ្កា ។

លោកនាយករដ្ឋមន្រ្តីឡាវ សនសៃ ស៊ីផាន់ដន បានថ្លែងថា ការអញ្ជើញមកទស្សនកិច្ចជាផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានា ពេលនេះសំខាន់បំផុតគឺពូនជ្រុំនៅទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរចីរការរវាងប្រទេសយើងទាំងពីរ ៕