ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួន ៦ ក្រុមហ៊ុន ដែលបាននាំយកមក នូវសំលៀកបំពាក់ប្រមាណជាង ១៧.០០០ កំប្លេជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ទុកចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត សំលៀកបំពាក់ ហើយកំពុង ត្រូវការសម្លៀកបំពាក់ រដ្ឋបាលខេត្ត និងនាំយកទៅចែកជូនដល់ដៃក្រុមគ្រួសារ ដែលខ្វះខាត និងកំពុងត្រូវការសម្លៀកបំពាក់ទាំងអស់នោះផងដែរ។ លោក សុំឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់កំពុងប្រកបរបរនៅក្នុងខេត្តកំពង់ស្ពឺ សូមឱ្យក្រុមហ៊ុនទាំងអស់នោះ មានអតិថិជនកាន់តែច្រើនឡើងបន្ថែមទៀត។ ហើយការបរិច្ចាកទាំងអស់នេះ ចំថ្ងៃនៃក្តីស្រឡាញ់ ដែលពិភពលោក និងកំពុងប្រារព្ធធ្វើចំពោះ ឪពុក ម្ដាយ ញាតិមិត្ត និងមនុស្សជាទីស្រឡាញ់របស់ខ្លួនផងដែរ៕/R